[ទិដ្ឋភាព] កីឡាករ ONE Championship ៦រូប បង្ហាញក្បាច់​គុន នៅក្លឹប​ប្រដាល់​ធំបំផុត​ប្រចាំទ្វីបអាស៊ី

  • 2019-02-19 09:24:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថាប័ន​កីឡា ONE Championship បាន​រៀបចំ​កម្មវិធី OPEN WORKOUT នៅ​ក្លឹប​ប្រដាល់ធំបំផុត​ប្រចាំទ្វីបអាស៊ី​ គឺក្លឹប EVOLVE MMA សិង្ហបុរី នា​ថ្ងៃ​ទី១៩ ខែកុម្ភៈ​ ឆ្នាំ២០១៩ នេះ ដើម្បី​បង្ហាញ​មុខ​កីឡាករ​គូពិសេស​ចំនួន ៣គូ (៦រូប) ដែល​ត្រូវ​ប្រកួតក្នុង​ព្រឹត្តិការណ៍ ONE: CALL TO GREATNESS នៅ​ប្រទេសសិង្ហបុរី នា​ថ្ងៃ​ទី២២ ខែកុម្ភៈ​ខាងមុខ។

កីឡាករ​ទាំង ៦ រូប ដែល​បញ្ចេញ​សមត្ថភាព​នៅ​ក្នុង​កម្មវិធីនេះ មានដូចខាងក្រោម៖

  • កីឡា​ការិនីថៃ Stamp Fairtex

  • កីឡា​ការិនីអាមេរិក Janet Todd

  • កីឡាករ​សិង្ហបុរី Amir Khan

  • កីឡាករ​កូស្ដារីកា Ariel Sexton

  • កីឡាករថៃ Dejdamrong Sor Amnuaysirichoke

  • កីឡាករ​ហ្វីលីពីន Jeremy Miado

នៅ​ក្នុង​កម្មវិធី Open Workout នេះ កីឡាករ​ទាំង ៦ បាន​បញ្ចេញ​ក្បាច់​គុន ស្នៀត​ប្រយុទ្ធ​រៀងៗខ្លួន នៅ​ចំពោះ​មុខ​អ្នកសារព័ត៌មាន​ជាច្រើន​ប្រទេស ដែល​រួម​មាន​អ្នកសារព័ត៌មាន​កម្ពុជាផងដែរ។ ចង់ដឹង​ទិដ្ឋភាព​យ៉ាងណានោះ [ខ្លីៗ] សូមបង្ហាញ​ប្រិយមិត្ត​ដូចខាងក្រោម៖

រូបភាព៖

សូមបញ្ជាក់ថា កីឡាករ​កម្ពុជា​ ២រូប ក៏នឹងត្រូវប្រកួត​ក្នុង​ព្រឹត្តិការណ៍ ONE: CALL TO GREATNESS របស់​ ONE Championship នេះដែរ គឺ ខុន ស៊ីចាន់ ប៉ះ​កីឡាករ​ឥណ្ឌូណេស៊ី Rudy Agustian និង គង់ សំបូរ ជួប​កីឡាករ​ចិន Zhang Chenglong៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;