សម្តេច ហ៊ុន សែន កោត​សរសើរ ខណៈ U22 កម្ពុជា បាន​ឡើង​ទៅ​វគ្គខ្វែង អាច​ប៉ះថៃ ឬ​វៀតណាម

  • 2019-02-21 01:46:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​កោត​សរសើរ​ដល់​ក្រុម​កីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ក្រោម​អាយុ២២ឆ្នាំ (U22) ដែល​បាន​ខិតខំ​លេងបាន​យ៉ាងល្អទល់​នឹង​ក្រុម U22 មីយ៉ាន់ម៉ា កាលពី​យប់មិញ ពោលគឺ​បាន​យកឈ្នះ ២-០ ​ក្នុងវគ្គ​ចែកពូលB ជុំទី២ នៃ​ពានរង្វាន់ AFF U22 LG CUP 2019 នៅ​ពហុកីឡដ្ឋាន​ជាតិ។

២គ្រាប់​របស់​កម្ពុជា ធ្វើបាន​ដោយ យ៉ើ សាហ្វី និង​ស៊ិន សុផាណាត់។ លទ្ធផល​នេះ បាន​ធ្វើឱ្យក្រុម U22 កម្ពុជា ឈ្នះពិន្ទុ​ដាច់​មាន ៦ពិន្ទុ ឈរលេខ១​ក្នុងពូល​ដោយ​ស្វ័យប្រវត្តិ ទោះ​ចាញ់​ឬឈ្នះ U22 ឥណ្ឌូណេស៊ី នៅ​ជុំចុងក្រោយ​ក៏ដោយ។ U22 កម្ពុជា បាន​ឡើងទៅ​វគ្គពាក់​កណ្តាលផ្តាច់ព្រ័ត្រ ដោយ​អាច​ប៉ះ U22 ថៃ ឬ​វៀតណាម ដែល​មាន​កៅអីរួច​ជាស្រេច​ផងដែរ នៅ​វគ្គ​បន្ទាប់​នោះ ខណៈក្រុម​ទាំង២នេះ នឹង​ត្រូវប៉ះគ្នា​នាល្ងាច​នេះ ដើម្បី​ដណ្តើម​យកលេខ​១ ក្នុង​ពូលA។

ជាមួយគ្នា​នេះ សម្តេច​ ហ៊ុន សែន ក៏បាន​អរគុណ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​វិស័យ​កីឡា ជាពិសេសអ្នក​ដែលបាន​ចូលរួម​ទស្សនា​ផ្ទាល់​នៅ​ពហុកីឡដ្ឋាន​ជាតិ និង​តាម​ទូរទស្សន៍។ «សូមជូនពរ​កីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ទទួលបាន​ជោគជ័យ​ថ្មីៗ ជា​បន្តបន្ទាប់​ទៀត»៕

សូម​ទស្សនា​ទិដ្ឋភាព​នៃ​ការ​ប្រកួត​រវាង​ក្រុម U22 កម្ពុជា ទល់នឹង​ក្រុម U22 មីយ៉ាន់ម៉ា ដូចខាង​ក្រោមនេះ៖

អត្ថបទ៖ សំភី

អត្ថបទថ្មី
;