រោងចក្រ​ដំឡើង​ម៉ូតូ នឹង​លេច​រូបរាង​ឡើង​នៅ​ជាយ​រាជធានី​ភ្នំពេញ

  • 2019-02-21 06:43:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈ​កម្មាធិការ​វិនិយោគ​កម្ពុជា​នៃក្រុមប្រឹក្សា​អភិវឌ្ឍ​ន៍​កម្ពុជា (CDC) នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ​២០១៩ បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ជាស្ថាពរ​ជូនដល់​ក្រុមហ៊ុន Ny Se Ny Seng Co., Ltd លើ​គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​ម៉ូតូ។

រូបតំណាង
គម្រោង​វិនិយោគ​នេះ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ទួលសាម៉ សង្កាត់​កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ក្រោម​ទុន ២,២លាន​ដុល្លារ និង​អាច​បង្កើត​ការងារបាន​ចំនួន ១១១​កន្លែង។

នៅថ្ងៃ​ដដែល​នេះ CDC ក៏បាន​យល់ព្រម​ផងដែរ លើ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់-ប៉ាក់ និង​ផលិត​កាបូបស្ពាយ (ពីក្រណាត់) របស់​ក្រុមហ៊ុន Jackie Tseng Garment (Cambodia) Co., Ltd ផងដែរ។ គម្រោង​នេះ មានទីតាំង​នៅភូមិ​ព្រៃស្រូល ឃុំ​ពោធិ៍អង្ក្រង​ ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ ក្រោម​ទុន ៥,៧លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន ៤៣៧៤កន្លែង​៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;