AFF U22៖ កម្ពុជា និង​ឥណ្ឌូណេស៊ី ចាប់​ដៃគ្នា​ឡើង​ទៅ​ប៉ះ​ថៃ និង​វៀតណាម នៅ​វគ្គខ្វែង

  • 2019-02-23 02:20:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​កម្ពុជា និង​ឥណ្ឌូណេស៊ី បាន​ចាប់ដៃគ្នា​ឡើងទៅ​វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ AFF U22 LG CUP 2019 ហើយ ដោយក្រុម​ទាំង២ ឈរ​លេខ១ និង​លេខ២ ក្នុង​ពូល។ កាលពី​យប់មិញ ក្រុមឥណ្ឌូណេស៊ី បាន​យកឈ្នះ​ម្ចាស់ផ្ទះ កម្ពុជា ក្នុង​លទ្ធផល ២-០ ខណៈម៉ាឡេស៊ី ឈ្នះមីយ៉ាន់ម៉ា ១-០ ក្នុង​ជុំចុង​ក្រោយ​នៃ​វគ្គចែកពូល B។

ក្នុង​ពូលB គឺ​កម្ពុជា ឈរ​លេខ១ មាន​៦ពិន្ទុ, ឥណ្ឌូណេស៊ី​លេខ២ មាន៥​ពិន្ទុ, ម៉ាឡេស៊ី​លេខ៣ មាន​៤ពិន្ទុ និង​មីយ៉ាន់ម៉ា​លេខ៤ មាន១​ពិន្ទុ។ ចំណែក​ពូលA វៀតណាម​លេខ១ និង​ថៃ​លេខ២ មាន៧​ពិន្ទុ​ដូចគ្នា (វៀតណាម​មានគ្រាប់​បាល់​ច្រើនជាង), ទីម័រ​ខាងកើត​លេខ៣ មាន​៣ពិន្ទុ និង​ហ្វីលីពីន​លេខ៤ មាន​០ពិន្ទុ។

ដូច្នេះ​ក្រុម​ប៉ះគ្នា​នៅ​វគ្គពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ដែល​ធ្វើឡើង​នៅថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ២០១៩​គឺ៖

-វៀតណាម Vs ឥណ្ឌូណេស៊ី​

-កម្ពុជា Vs ថៃ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;