គិត​ត្រឹម​ចុង​ខែ​កុម្ភៈ ឆ្នាំ​២០១៩ គេហទំព័រ .kh មាន​ចំនួន​ប៉ុន្មាន?

  • 2019-03-05 06:30:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​របាយការណ៍​របស់​និយ័តករ​ទូរគមនាគមន៍​កម្ពុជា ដែល​ចុះ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​បង្ហាញ​ថា ​គិត​ត្រឹម​ដំណាច់​ខែ​កុម្ភៈ ឆ្នាំ​២០១៩ គេហទំព័រ .kh មាន​ចំនួន​សរុប ៣៤៦១

ក្នុង​នោះ​មាន​តទៅ​៖

  • គេហទំព័រ​របស់​បណ្ដាញ​ក្រុមហ៊ុន (.com.kh) មាន​ចំនួន ២៧៣៩

  • គេហទំព័រ​របស់​បណ្ដា​ក្រសួង​ ស្ថាប័នរដ្ឋ (.gov.kh) មាន​ចំនួន ២១៧

  • គេហទំព័រ​របស់​គ្រឹះស្ថាន​អប់រំ (.edu.kh) មាន​ចំនួន ២២៨

  • គេហទំព័រ​របស់​បណ្ដា​អង្គការ​ (.org.kh) មាន​ចំនួន ២២៨

  • គេហទំព័រ​របស់​បណ្ដា​ក្រុមហ៊ុន​ទូរគមនាគមន៍ (.net.kh) មាន​ចំនួន ៤០ និង​ដទៃ​ទៀត មាន​ចំនួន ១០

របាយការណ៍​បាន​ឲ្យ​ដឹង​ដែរ​ថា​៖

១- ចំនួន​ទូរស័ព្ទ​ចល័ត សរុប ១៩ ៤៩៨ ៨៣១ ស៊ីម​កាត ត្រូវ​នឹង ១១៧% ធៀប​ជាមួយ​ចំនួន​ប្រជាជន​សរុប ដែល​ប្រតិបត្តិការ​ដោយ ៦ ក្រុមហ៊ុន​។

២- ចំនួន​ទូរស័ព្ទ​អចល័ត (ប្រើប្រាស់​ខ្សែ និង​ឥត​ប្រើប្រាស់​ខ្សែ) សរុប ៨៦៣៥៤ នាក់ ត្រូវ​នឹង ០,៥២% ធៀប​ជាមួយ​ចំនួន​ប្រជាជន​សរុប ដែល​ប្រតិបត្តិការ​ដោយ ៧ ​ក្រុមហ៊ុន​។

៣- ចំនួន​អ៊ីនធឺណិត​ចល័ត សរុប ១៣ ៦៨៧ ១៥៧ ស៊ីម​កាត ត្រូវ​នឹង ៨២,៦១​% ធៀប​ជាមួយ​ចំនួន​ប្រជាជន​សរុប ដែល​ប្រតិបត្តិការ​ដោយ ៧ ក្រុមហ៊ុន (ក្រុមហ៊ុន​ទូរសព្ទ​ចល័ត​ចំនួន ៦ ក្នុង​ចំណោម ៧ នេះ គឺ​ជា​អ្នក​ផ្តល់​សេវា​អ៊ីនធឺណិត​ចល័ត​នេះ​)។

៤- ចំនួន​អ៊ីនធឺណិត​អចល័ត សរុប ១៧២៤១៤ នាក់ ត្រូវ​នឹង ១,០៤% ធៀប​ជាមួយ​ចំនួន​ប្រជាជន​សរុប ដែល​ប្រតិបត្តិការ​ដោយ ៣៤ ក្រុមហ៊ុន​។

៥- គណនី​បណ្ដាញ​សង្គម​ហ្វេសប៊ុក មាន​ចំនួន​សរុប​ប្រមាណ​ជា ៧ លាន​គណនី​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;