នាយករដ្ឋមន្ត្រី ចង់ឲ្យមានទោសប្រហារជីវិត ករណី​ឪពុករំលោភកូន ជីតារំលោភចៅ ពូរំលោភក្មួយ

  • 2019-03-10 08:14:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេចនាយករដ្ខមន្ត្រី ហ៊ុន សែន ចង់​​ឲ្យមានទោសប្រហារជីវិតឡើងវិញ ចំពោះជនណាដែលរំលោភកូនខ្លួនឯង ចៅខ្លួនឯង ឬ​ក្មួយខ្លួនឯង។ នេះបើយោងតាមប្រសាសន៍សម្តេច ហ៊ុន សែន ក្នុងពិធីសំណេះ​សំណាល​ជាមួយ​គ្រូ និងកុមារីរងគ្រោះ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប ទុំឌី នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ នេះ។

សម្ដេចហ៊ុន សែន ថ្លែង​នៅ​ក្នុង​ពិធីមួយ នាពេលកន្លងមក
យ៉ាងណាក្ដី សម្ដេចតេជោហ៊ុន សែន បាន​បញ្ជាក់ថា នេះ​គ្រាន់តែជាការគិតរបស់សម្ដេចប៉ុណ្ណោះ ពោល​គឺ​សម្ដេចនឹង​មិនប្រើអំណាច ដើម្បីស្នើសុំព្រះមហាក្សត្រ​​ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ បើកឲ្យមានទោស​ប្រហាជីវិតឡើងវិញទេ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា បើសិនតម្រូវបែបនេះ គឺចាំបាច់ត្រូវធ្វើប្រជាមតិទូទាំងប្រទេស ដើម្បីសម្រេចថា តើត្រូវធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែរឬអត់?

អត្ថបទ៖ សោភា

អត្ថបទថ្មី
;