ធ្លាក់​យន្តហោះមួយគ្រឿង ផ្ទុក​អ្នកដំណើរ​ជាង ១៥០នាក់

  • 2019-03-10 09:03:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យន្តហោះ Boeing 737 មួយគ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អេព្យូពី Ethiopian Airlines បាន​ធ្លាក់​ ពេល​ហោះ​ចេញ​ពី​រដ្ឋធានី Addis Ababa ប្រទេស​អេព្យូពី ទៅកាន់​​រដ្ឋធានី Nairobi ប្រទេស​កេនយ៉ា។

ហេតុការណ៍​នេះ កើតឡើង​នាម៉ោង ៨:៤៤នាទី​ព្រឹក (ម៉ោង​នៅ​អេព្យូពី) ដែល​ត្រូវ​នឹងម៉ោង ១២:៤៤នាទី​ថ្ងៃត្រង់ ថ្ងៃទី១០ ខែមីនានេះ។

យន្តហោះដែលធ្លាក់ ត្រូវ​បាន​គេជឿថា​មានផ្ទុក​អ្នកដំណើរ ១៤៩នាក់ និង​ក្រុមការងារ​​លើ​យន្តហោះ ៨នាក់។

យន្តហោះ Boeing 737 នៅ​ព្រលាន​យន្តហោះ​ប្រទេស​អេព្យូពី
សេចក្ដី​ថ្លែងការណ៍​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ខាងលើ មិន​ទាន់​បញ្ជាក់​ពី​ចំនួន​អ្នកស្លាប់នោះទេ។

លោក Abiy Ahmed នាយករដ្ឋមន្រ្ដី​អេព្យូពី បាន​សរសេរ​នៅ​លើ​ Twitter របស់​លោកថា៖ "ខ្ញុំ​សូម​ចូលរួមរំលែកទុក្ខ​ដ៏ក្រៀមក្រំនេះ ជាមួយ​ក្រុមគ្រួសារ​ជន​រងគ្រោះ​ទាំងអស់"។

ព័ត៌មាន​លម្អិតបន្ថែម [ខ្លីៗ] នឹងផ្សាយជូនបន្តទៀត៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;