Arsenal បញ្ចប់​ភាព​មិន​ស្គាល់​ចាញ់​របស់ Solskjaer នៅ EPL

  • 2019-03-11 01:38:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប Manchester United បាន​ទទួល​បរាជ័យ​ជា​លើក​ដំបូង​នៅ​ក្របខណ្ឌ English Premier League ក្រោម​ការ​ដឹកនាំ​របស់​លោក Ole Gunnar Solskjaer អ្នកចាត់ការ​បណ្ដោះអាសន្ន ដោយ​ចាញ់​ Arsenal ក្នុង​លទ្ធផល ២-០ នៅ​កីឡដ្ឋាន Emirate កាល​ពី​យប់មិញ​។

ចាប់ពី​ចូល​ដឹកនាំ​ក្នុង​តំណែង​បណ្ដោះ​អាសន្ន​ជំនួស​លោក Jose Mourinho អ្នក​ចាត់​ការ Ole បាន​ជួយ​ឲ្យ​ក្រុម​បិសាច​ក្រហម​ឈ្នះ ១៣​លើក ស្មើ​២លើក និង​ប្រកួត​ចុងក្រោយ​ចាញ់ Arsenal​។

Arsenal បាន​ស៊ុត​បញ្ចូល​ទី​២គ្រាប់​ទៅ​លើ Man Utd ពោល​គឺ​ក្នុង​តង់​ទី​មួយ ចំនួន​១គ្រាប់ និង​ក្នុង​តង់​ទី​ពីរ​ចំនួន​១គ្រាប់ ពី​ខ្សែបម្រើ​ Granit Xhaka និង ខ្សែប្រយុទ្ធ Pierra-Emerick Aubameyang (ប៉េណាល់ទី)​។

ជ័យ​ជម្នះ​នេះ ជួយ​ឲ្យ Arsenal ឡើង​ទៅ​ឈរ​លេខ​៤ ដោយ​មាន ៦០​ពិន្ទុ ស្រប​ពេល​ដែល Man Utd ធ្លាក់​មក​លេខ​៥ មាន ៥៨​ពិន្ទុ គិត​ត្រឹម​សប្ដាហ៍​ទី​៣០​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;