ភាគហ៊ុន​ប៊ូអ៊ីញ ធ្លាក់​ដល់​ចំណុច​ទាប​បំផុត​ក្នុង​២ទសវត្សរ៍​ ​ចាប់ពី​ការ​វាយប្រហារ 9/11

  • 2019-03-12 04:18:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភាគហ៊ុន​របស់​ក្រុមហ៊ុន Boeing បាន​ដាំ​ក្បាល​ចុះ ១២​ភាគរយ នៅ​សហរដ្ឋអាមេរិក ១ថ្ងៃ​ក្រោយ​ពី​យន្តហោះ Boeing 737 Max របស់​ក្រុមហ៊ុន​អាកាសចរណ៍​អេត្យូពី បាន​ធ្លាក់​កាល​ពី​ថ្ងៃ​ទី១០ ខែ​មីនា ​ឆ្នាំ​២០១៩។

យោងតាម​សារព័ត៌មាន RT បាន​ចុះផ្សាយ​ថា កាលពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៩ ភាគហ៊ុន​របស់ Boeing ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត គិត​ចាប់ពី​ការ​វាយ​ប្រហារ​អគារ​ពាណិជ្ជកម្ម​អាមេរិក​ថ្ងៃទី១១ ខែ​កញ្ញា ឆ្នាំ​២០០១។ បន្ទាប់ពី​ហេតុការណ៍​នេះ ភាគហ៊ុន​ក្រុមហ៊ុន​ខាងលើ ធ្លាក់​ចុះ​ទាប​បំផុត នៅ​ថ្ងៃ​ទី១៧ កញ្ញា ​២០០១។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ធ្លាក់​ចុះ​កាលពី​ថ្ងៃ​ទី​១១​មីនា ២០១៩ ចុងក្រោយ​នេះ បាន​ធ្វើ​ឲ្យ​តម្លៃ​ទីផ្សារ​របស់ Boeing ខាត​បង់​ចំនួន ២៨​ពាន់​លាន​ដុល្លារ​អាមេរិក​៕

អត្ថបទទាក់ទង

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;