Ronaldo បង្កើត​រឿង ៤​យ៉ាង ក្រោយ​ស៊ុត៣​គ្រាប់ បញ្ជូន Juventus ឡើង​ទៅ​វគ្គ៨​ក្រុម UCL

  • 2019-03-13 01:54:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Crisitiano Ronaldo បាន​ជួយ​ឲ្យ​ក្រុម​សេះបង្កង់ Juventus ឡើង​ទៅ​កាន់​វគ្គ ៨​ក្រុម​ចុង​ក្រោយ ពាន​រង្វាន់ UEFA Champions League បន្ទាប់ពី​រក​បាន ៣​គ្រាប់ យក​ឈ្នះ​លើ​ក្រុម​ Atletico Madrid ដោយ​លទ្ធផល ៣-០ នៅ​ជើងទី២ វគ្គ​១៦​ក្រុម​ចុងក្រោយ កាលពី​យប់មិញ​។

ជើងទី១ At. Madrid បាន​យក​ឈ្នះ Juventus ដោយ​លទ្ធផល ២-០។ សរុប​ទាំង​ពីរ​ជើង Juventus ​៣, At. Madrid ​២ ​។

៣គ្រាប់​របស់ Ronaldo ធ្វើ​បាន​សម្រេច នៅ​នា​ទី​២៧, ៤៨ និង ៨៦​ (ប៉េណាល់ទី)។

លទ្ធផល​នេះ មាន​ន័យ​ថា Ronaldo បង្កើត​រឿង ៤​យ៉ាង៖

  • Ronaldo ជា​កីឡាករ​ទី​មួយ​ដែល​ស៊ុត​បាន ១២៤​គ្រាប់​ នៅ​ក្នុង​ពាន​រង្វាន់ UEFA Champions League (Lionel Messi ឈរ​លេខ​ពីរ មាន​គ្រាប់​តិច​ជាង Ronaldo ១៨​គ្រាប់)។

  • Ronaldo ស៊ុត​ហ៊ែតទ្រីក (៣​គ្រាប់) បាន​ចំនួន ៨​លើក នៅ Champions League ស្មើ​នឹង​ Messi ។

  • Ronaldo ជា​បេក្ខភាព​ដែល​អាច​ឈ្នះ​ពានរង្វាន់ Champions League ជា​លើក​ទី៦ ជាមួយ​ក្លឹប​របស់​ខ្លួន ដើម្បី​តាម​ស្មើ​កំណត់ត្រា​របស់​វីរបុរស​ក្លឹប Real Madrid គឺ Francisco Gento ។ Ronaldo ធ្លាប់​ឈ្នះ​ពានរង្វាន់​នេះ ៥លើក ជាមួយ Manchester United និង Real Madrid ។

  • ក្រុម​ដែល​មាន​វត្តមាន Ronaldo មិន​ដែល​ធ្លាក់​នៅ​វគ្គ Knock Out (ចាញ់ធ្លាក់) ឡើយ ក្នុង​រយៈពេល ៤ឆ្នាំ​ចុង​ក្រោយ ហើយ​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​នេះ អាច​ឈ្នះ​ពាន​រង្វាន់ Champions League ៤សម័យ​ជាប់​ៗ​គ្នា (ឈ្នះ ៣​សម័យ​ចុងក្រោយ ជាមួយ ​Real Madrid)៕

ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;