សត្វជាង ២៥០​ប្រភេទ ដែល​កំពុង​រស់នៅ​តំបន់​រ៉ាមសារ-ស្ទឹងត្រែង

  • 2019-03-13 04:04:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​បរិស្ថាន បាន​ឱ្យដឹង​កាលពី​ថ្ងៃទី​១២ ខែ​មីនា​ថា បច្ចុប្បន្ន​នៅ​តំបន់​រ៉ាមសារ-ស្ទឹងត្រែង មាន​ប្រភេទ​សត្វស្លាប ចំនួន ៩២ប្រភេទ​កំពុង​រស់នៅ​​ដូចជា៖ ក្ងោក, ត្រយ៉ងចង្កំ ក ស, ទាទឹក, មាន់ទឹក, ចាបរំពេ, មាន់ព្រៃ​សត្វ​គេងកង, មាន់ទឹក, ក្អែកទឹក និង​អាអូឌ​ជាដើម។ ចំណែក​ថនិកសត្វ​មាន​ចំនួន ២១​ប្រភេទ, សត្វ​ឧរង្គសត្វ​ចំនួន៣ប្រភេទ, ប្រភេទ​ថលផលិក ៦ប្រភេទ និង​ត្រី ចំនួន​១៣០​ប្រភេទ។

ក្រសួង​បន្តថា ក្នុង​អំឡុងដើម​ឆ្នាំ២០១៩​នេះ សត្វក្អែកទឹក​រាប់ម៉ឺន​ក្បាល មាន​វត្តមាន​ក្នុង​តំបន់​រ៉ាមសារ-ស្ទឹងត្រែង ដោយ​បាន​យក​ទីតាំង​ព្រៃ​លិចទឹក ធ្វើជា​ទីជម្រក​ស្នាក់​អាស្រ័យ​យ៉ាង​សុខសាន្ត។

លោក អេង ភីរុង ប្រធាន​មន្ទីរបរិស្ថាន​ខេត្ត​ស្ទឹងត្រែង បាន​ឱ្យដឹង​ថា តំបន់​រ៉ាមសារ-ស្ទឹងត្រែង បង្កើត​ឡើង​ដោយ​ព្រះរាជក្រម ចុះថ្ងៃទី២៤ខែ ធ្នូ ឆ្នាំ​១៩៩៦ និងគ្រប​ដណ្តប់​លើផ្ទៃដី​១៤៦០០​ហិកតា។ តំបន់​ការពារ​ធម្មជាតិ​មួយនេះ មាន​លក្ខណៈ​សំខាន់​ជាតិ និង​អន្តរជាតិ ហើយជា​ទីជម្រក​ដ៏ប្រសើរ​សម្រាប់​ជីវចម្រុះ។

លោក អេ ភិរុង បាន​បញ្ជាក់​បន្ថែម​ថា តំបន់​រ៉ាមសារ-ស្ទឹងត្រែង កំពុង​ទទួល​បាន​ការ​ការពារ និងការ​អភិរក្ស​ដោយ​មន្រ្តី​ឧទ្យានុរក្ស សហការ​ជាមួយ​អាជ្ញាធរ និង​សហគមន៍​មូលដ្ឋាន៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;