កម្ពុជា ចុះ​កិច្ច​ព្រមព្រៀង​ទិញ​អគ្គិសនី ២០០​មេហ្គាវ៉ាត់ ពី​ឡាវ

  • 2019-03-14 08:50:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក កែវ រតនៈ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ ទទួល​បន្ទុក​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា នៅព្រឹក​ថ្ងៃទី១៤ ខែ​មីនា ឆ្នាំ​២០១៩ បានចុះ​ហត្ថលេខា ជាមួយ​អគ្គនាយក​អគ្គិសនី​ឡាវ ដើម្បី​ទិញ​អគ្គិសនី ២០០មេហ្កាវ៉ាត់​បន្ថែម​ពី​ឡាវ សម្រាប់​ផ្គត់ផ្គង់​នៅដើមឆ្នាំ​២០២១ ក្នុងការ​ដោះស្រាយ​តម្រូវការ​​របស់​ប្រជា​ពលរដ្ឋ ដែលមាន​កំណើន​​​ជារៀងរាល់​ថ្ងៃ​យ៉ាង​ឆាប់រហ័ស។ នេះបើ​យោងតាម​​ទំព័រ​ហ្វេសប៊ុក​របស់​អគ្គិសនី​កម្ពុជា។

កិច្ចព្រមព្រៀង​នេះ ធ្វើឡើង​ក្នុងពេល​ដែល​កម្ពុជា កំពុង​រង់ចាំ​ការ​បញ្ចប់​ការ​សាងសង់ រោងចក្រ​អគ្គិសនី​ដើរដោយធ្យូងថ្ម ៧០០មេហ្កាវ៉ាត់​នៅក្រុង​ព្រះសីហនុ នៅឆ្នាំ​២០២២ និង​រោងចក្រ​ដើរដោយ​ពន្លឺព្រះអាទិត្យ ២៤០​មេហ្កាវ៉ាត់ ដែលនឹង​ដាក់ឲ្យ​ដំណើរការ​ជា​បន្តបន្ទាប់ ចាប់ពី​ពាក់កណ្តាល​ឆ្នាំ​២០១៩ ខាងមុខ​នេះតទៅ។

បច្ចុប្បន្ន​ក្រុម​ការងារ​រាជរដ្ឋាភិបាល កំពុង​ចរចា​គម្រោង​វារី​អគ្គិសនី និង​គម្រោង​ខ្សែបញ្ជូនថ្មី​បន្ថែមទៀត ខណៈ​អគ្គិសនី​កម្ពុជា​ផ្ទាល់ បាន​ចរចា​បង្កើន​ការ​បំពេញ​បន្ថែម តាម​រយៈ​ការទិញ​ពី​ប្រទេស​ថៃ និង​វៀតណាម៕

រូបថត៖ ហ្វេសប៊ុក​អគ្គិសនី​កម្ពុជា

អត្ថបទ៖ សំភី

អត្ថបទថ្មី
;