កម្ពុជា-វៀតណាម យល់​ស្របគ្នា​លើការ​ប្រើ​ប្រព័ន្ធ 5G និង​ប្រព័ន្ធ​អេឡិចត្រូនិច​ផ្សេងៗ

  • 2019-03-15 02:10:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 17

ចន្លោះមិនឃើញ

លោក Nguyen Manh Hung រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន និង​ទូរ​គមនាគមន៍​វៀតណាម បាន​និយាយ​ថា លោក​បាន​ពិភាក្សា​ជាមួយ​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តី​ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍​​កម្ពុជា ពាក់ព័ន្ធនឹង​បញ្ហា E-Goverment និង​ប្រព័ន្ធ​ពាណិជ្ជកម្ម​អេឡិចត្រូនិច (E-commerce) ក៏​ដូចជា​ទីក្រុង​ឆ្លាតវៃ ហើយក៏​បាន​យល់ស្រប​ជាមួយ​គ្នា​ក្នុងការ​ពិនិត្យ និង​ប្រើប្រាស់​ប្រព័ន្ធ 5G ក៏​ដូចជា​ប្រព័ន្ធ​បង់ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិច និង​ការ​រៀបចំ​ឲ្យមាន Data Centers និង​កិច្ច​សហប្រតិបត្តិការ​ ក្នុងការ​ផ្លាស់ប្ដូរ​ព័ត៌មាន ក៏ដូចជា​កិច្ច​សហប្រតិបត្តិការ​ក្នុងការ​អភិវឌ្ឍ​ធនធាន​មនុស្ស។

ការ​លើកឡើង​ខាងលើនេះ ធ្វើឡើង​ក្នុង​ជំនួប​រវាង​លោក Nguyen Manh Hung និង​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពី​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០១៩ នៅ​វិមាន​សន្តិភាព។

លោក Nguyen បាន​ជម្រាប​សម្តេច​ថា នេះជា​លើក​ទីមួយ​ហើយ​ ដែលលោក​បាន​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា បន្ទាប់ពី​លោក​ត្រូវបាន​តែងតាំង​ជា​រដ្ឋមន្ត្រី​ព័ត៌មាន និង​ទូរគមនាគមន៍​នៃ​ប្រទេស​វៀតណាម។ លោក Nguyen បាន​លើកឡើង​អំពី​វឌ្ឍនភាព​នៃ​វិស័យ​ទូរគមនាគមន៍​ប្រទេស​វៀតណាម ដែល​ប៉ុន្មានឆ្នាំ​កន្លងមក​នេះ វៀតណាម​បាន​បង្កើត​នូវ​បច្ចេកវិទ្យា ការពារ​សន្តិសុខ តាម​បណ្ដាញ​ព័ត៌មាន នោះ​គឺជា​បច្ចេកវិទ្យា​ដែលអាច​តាមដាន ពួក Hacker អាច​ធ្វើការ​វិភាគ​ទិន្នន័យ និងអាច​ស្វែងរក និង​ទប់ស្កាត់​ការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

ជាការឆ្លើយតប សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​សម្តែង​នូវការ​អបអរ​សាទរ​ចំពោះ​វឌ្ឍនភាព​របស់​ប្រទេស​វៀតណាម ជាពិសេស​លើ​វិស័យ​ប្រព័ន្ធ​បច្ចេកវិទ្យា ការពារ​សន្តិសុខ​នេះ ហើយក៏​បាន​ស្វាគមន៍​នូវអ្វី​ដែល​បាន​ពិភាក្សា និងការ​ព្រមព្រៀង​គ្នា​ជាមួយ​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តី​ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍​កម្ពុជា។ ទន្ទឹមនឹង​នេះ សម្តេច បាន​ស្នើឲ្យ​ភាគី​ទាំងពីរ ធ្វើ​យ៉ាងណា​ចែករំលែក​បច្ចេកវិទ្យា និង​ព័ត៌មាន​គ្នា​ទៅវិញ​ទៅមក​ ក្នុងការ​អភិវឌ្ឍ​ធនធាន​មនុស្ស ព្រោះថា​ នេះ​ជាកត្តា​សំខាន់​ ដែលអាច​ជួយ​កម្ពុជា​ក្នុង​ការអភិវឌ្ឍន៍​ផ្នែក​បច្ចេក​វិទ្យា ICT៕

រូបថត៖ ហ្វេសប៊ុក​សម្តេច ហ៊ុន សែន

អត្ថបទ៖ សំភី