ក្រុមមន្រ្តីអតីតគណបក្សសង្គ្រោះជាតិ ដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ
- 2019-03-18 07:54:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមមន្រ្តីអតីតគណបក្សសង្គ្រោះជាតិ ដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ
ចន្លោះមិនឃើញ
ក្រុមមន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិចំនួន ៥រូប បានដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញទៅក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩។
លោកបានបញ្ជាក់ថា ខាងជំនាញកំពុងតែរៀបចំបែបបទស្នើសុំសេចក្តីសម្រេចពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីស្នើសុំទៅសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើសុំព្រះមហាក្សត្រផ្តល់នីតិសម្បទាដល់មន្រ្តីជាន់ខ្ពស់ទាំង ៥នាក់នោះ។
មន្ត្រីជាន់ខ្ពស់ទាំង ៥រូប រួមមាន៖
១. លោក អ៊ូ ចាន់រ័ត្ន អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍
២.លោកស្រី ទេព សុទ្ធី អតីតសមាជិកគណៈកម្មាធិការនាយក
៣. លោក កង គឹមហាក់ អតីតសមាជិកគណៈកម្មការនាយក
៤. លោក ជីវ កត្តា អតីតសមាជិកគណៈកម្មាធិការនាយក
៥. លោក ចាន់ សិលា អតីតសមាជិកគណៈកម្មាធិការនាយក។
សូមជម្រាបថា អតីតមន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិចំនួន ៤រូបហើយ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់នីតិសម្បទាឡើងវិញ ពោលគឺមានសិទ្ធិធ្វើនយោបាយឡើងវិញ ក្នុងនោះរួមមាន៖ លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ។ លោក គង់ បូរ៉ា អតីតអ្នកតំណាងរាស្ត្រ លោក ស៊ីម សុវណ្ណនី សមាជិកគណៈកម្មការនាយកនៃអតីតគណបក្សសង្គ្រោះជាតិ និងលោក រៀល ខេមរិន្រ្ទ អតីតតំណាងរាស្ត្រ។ ក្រៅពីនេះ ក៏មានអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ មួយចំនួនទៀត បានដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ទៅក្រសួងមហាផ្ទៃបន្តបន្ទាប់ផងដែរ៕