ថ្នាំ និង​ជី​កសិកម្ម ជាង១លាន​តោន ត្រូវបាន​អនុញ្ញាតឱ្យនាំចូល​កម្ពុជា​ក្នុងឆ្នាំ​២០១៨

  • 2019-03-19 06:27:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅឆ្នាំ ២០១៨ នាយកដ្ឋាន​នីតិកម្ម​កសិកម្ម​បាន​អនុវត្ត​ការ​អនុញ្ញាត​នាំចូល​ថ្នាំ​កសិកម្ម និង​ជី​កសិកម្ម​រួមមាន ជី​កសិកម្ម​ដែលបាន​ចុះ​បញ្ជិការ និង​នាំចូល​មាន ៩៩​ក្រុមហ៊ុន​ស្មើនឹង ១ ០៨៤ ២៣៩​តោន ថ្នាំកសិកម្ម​ដែលបាន​ចុះ​បញ្ជីការ​នាំចូល​មាន ៣៨​ក្រុមហ៊ុន ស្មើនឹង ៦១ ៥៣៧​តោន។ នេះបើ​តាមការ​បញ្ជាក់​របស់​លោក ភុំ រ៉ា ប្រធាន​នាយកដ្ឋាន​នីតិកម្ម​កសិកម្ម​ នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅក្នុង​ពិធី​បិទ​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​នីតិកម្ម​កសិកម្ម​ប្រចាំឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩-២០២០ កាលពី​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​សុខា​អង្គរ។

រូបថត៖ ផ្តល់ឱ្យ
លោក ភុំ រ៉ា បាន​បន្ត​ថា ឆ្នាំ​២០១៨ នាយកដ្ឋាន​នីតិកម្ម​កសិកម្ម​បានផ្ដល់​វិញ្ញាបនបត្រ​ចុះ​បញ្ជិការ​ថ្នាំ​កសិកម្ម​ និង​ជី​កសិកម្ម​សរុប​ចំនួន ២៣០៩​មុខ ក្នុងនោះ​រួមមាន៖

-ថ្នាំ​កសិកម្ម​ចំនួន ៩៥​ក្រុមហ៊ុន​ស្មើនឹង ១៥៣៤​មុខ

-ជី​កសិកម្ម​ចំនួន ១២៦​ក្រុមហ៊ុន ស្មើនឹង ៧៧៥​មុខ។

ការផ្តល់​វិញ្ញាបនបត្រ​ចុះ​បញ្ជីការ​ឃ្លាំង​ថ្នាំ​កសិកម្ម និង​ជី​កសិកម្ម​រួមមាន៖

-ចុះបញ្ជិការឃ្លាំងថ្នាំកសិកម្មបានចំនួន ១០ក្រុមហ៊ុន។

-ចុះបញ្ជីការឃ្លាំង​ជីកសិកម្ម​បានចំនួន ២៥ក្រុមហ៊ុន។

-ចុះបញ្ជីការ​ឃ្លាំង​ថ្នាំកសិកម្ម និង​ជីកសិកម្ម​បាន​ចំនួន ១៩​ក្រុមហ៊ុន៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;