តើរាជធានីភ្នំពេញ ត្រូវការទឹកស្អាតប៉ុន្មានម៉ឺនម៉ែត្រគីប ដើម្បីប្រើប្រាស់ប្រចាំថ្ងៃ?
- 2019-03-20 03:48:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើរាជធានីភ្នំពេញ ត្រូវការទឹកស្អាតប៉ុន្មានម៉ឺនម៉ែត្រគីប ដើម្បីប្រើប្រាស់ប្រចាំថ្ងៃ?
ចន្លោះមិនឃើញ
ការផលិតទឹកស្អាតដើម្បីផ្គត់ផ្គង់នៅរាជធានីភ្នំពេញ ពីគ្រប់ស្ថានីយមានប្រមាណ ៥៦ម៉ឺនម៉ែត្រគីប និងអាចផ្តល់សំពាធទឹកខ្លាំងបានចំនួន ២៨ម៉ឺនកុងទ័រ ។ នេះបើតាមប្រសាសន៍លោក ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
យ៉ាងណាមិញ លោកថា នៅក្នុងរដូវក្តៅនេះ កុងទ័រទឹកបានប្រើប្រាស់កើនឡើងរហូត ៣៦ម៉ឺនកុងទ័រ ជាហេតុធ្វើឱ្យសំពាធទឹកត្រូវថយចុះខ្លាំង។ រដ្ឋាករទឹកសម្រេចចិត្ត កាត់បន្ថយសំពាធនៅក្នុងរាជធានីភ្នំពេញ ដើម្បីចែករំលែកឱ្យ ប្រជាពលរដ្ឋនៅជាយរាជធានីភ្នំពេញទទួលបានទឹកស្អាតប្រើប្រាស់។
លោកបានឱ្យដឹងបន្តទៀតថា រាជធានីភ្នំពេញ ចាប់ពីខែតុលា ឆ្នាំ២០១៩ ខាងមុខនេះតទៅ ការផ្តល់សេវាទឹកស្អាត នឹងមានសំពាធល្អប្រើឡើងវិញ ដោយសារស្ថានីយផលិតទឹកស្អាតនៅជាយរាជធានីភ្នំពេញថ្មីមួយកន្លែងនឹងត្រូវចាប់ផ្តើមបើកដំណើរការប្រើប្រាស់ចែកចាយទឹកបន្ថែម។ ចំណែករដ្ឋាករទឹក ចាប់ពីខែតុលានេះដែរ ក៏នឹងបន្តសាងសង់ស្ថានីយទឹកស្អាតថ្មីមួយកន្លែងទៀតនៅក្នុងសង្កាត់បាក់ខែង ដើម្បីត្រៀមប្រើប្រាស់នៅពេលខ្វះខាតទឹកនៅឆ្នាំខាងមុខទៀត។
ពាក់ព័ន្ធ នឹងការខ្វះទឹកនៅភ្នំពេញនេះ កាលពីម្សិលមិញ ក្នុងកម្មវិធីប្រគល់ជូនសញ្ញាបត្រដល់សិស្សនិស្សិតវិទ្យាស្ថានជំនាន់ថ្មី នៅវិទ្យាស្ថានជាតិអប់រំ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ក៏បានអំពាវនាវឱ្យពលរដ្ឋទាំងអស់ ចូលរួមប្រើប្រាសទឹកដោយសន្សំសំចៃផងដែរ៕