ផ្លាស់ប្ដូរ​កីឡាករ​១រូប ក្នុង​ចំណោម​ ៨រូប ដែល​ប្រជែង​ជើងឯក Flyweight World Grand Prix របស់ ONE

  • 2019-03-20 07:47:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សមាសភាព​កីឡាករ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់ ONE Flyweight World Grand Prix ត្រូវ​បាន​ផ្លាស់ប្ដូរ​១រូប ក្រោយ​ពី​កីឡាករ​អាមេរិក Andrew Leone ត្រូវ​បង្ខំ​ចិត្ត​ដកខ្លួន ដោយ​សារ​បញ្ហា​របួស។ កីឡាករ​ដែល​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ចូល​ជំនួស​ គឺ​កីឡាករ​ជប៉ុន Senzo Ikeda ដែល​ជា​ម្ចាស់​ខ្សែ​ក្រវាត់ទម្ងន់​រុយ ប្រចាំ​ស្ថាប័ន​ Pancrase ប្រទេស​ជប៉ុន។

Sezo Ikeda លើក​ខ្សែ​ក្រវាត់​ដែល​ឈ្នះ​នៅ​ស្ថាប័ន Pancrase
កីឡាករ​រូបនេះ នឹង​ត្រូវ​ប៉ះ​ជើងខ្លាំង​ហ្វីលីពីន Danny Kingad នៅ​ក្នុង​ព្រឹត្តិការណ៍ ONE: NEW ERA នៅ​ប្រទេស​ជប៉ុន នា​ថ្ងៃ​ទី៣១ ខែមីនា​ ដើម្បី​ប្រជែង​យក​កៅអី​នៅ​វគ្គ ៤នាក់​ចុងក្រោយ។

៣គូផ្សេងទៀត ដែល​ត្រូវ​ប្រជែង​គ្នា នៅ​ ONE Flyweight World Grand Prix រួម​មាន៖ Demetrious Johnson កីឡាករ​អាមេរិក​ទើប​ផ្លាស់ពី ស្ថាប័ន UFC ត្រូវ​ប៉ះ​កីឡាករ​ជប៉ុន Yuya Wakamatsu, កីឡាករ​កំពូល​របស់​កាហ្សាក់ស្ថាន Kairat Akhmetov ប៉ះ​ជើងខ្លាំង​អូស្រ្ដាលី Reece McLaren និង កីឡាករ​ប្រេស៊ីល Ivanildo Delfino ជួប​កីឡាករ​ជប៉ុន Tatsumitsu Wada។

Danny Kingad នា​ការ​ប្រកួត​នៅ ONE នា​ពេល​កន្លងមក (រូបភាព៖ ONE Championship)

សូម​បញ្ជាក់ថា ការ​ប្រកួត ONE Flyweight World Grand Prix ទាំង ៤គូ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ព្រឹត្តិការណ៍ ONE: NEW ERA ដូចគ្នា។ ក្រៅពី​ ៤គូនេះ នៅ​មាន​ការប្រកួត ១២គូផ្សេងទៀត ដែល​ធ្វើ​ឲ្យ​គេ​ចាត់​ទុកថា ព្រឹត្តិការណ៍​នេះ ជា​ព្រឹត្តិការណ៍​ធំបំផុត​ក្នុង​ប្រវត្តិសាស្រ្ដ MMA ពិភពលោក។

គូប្រគួត​ទាំងអស់ មានដូចខាងក្រោម៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;