បរទេស​កំពុង​ចាប់​អារម្មណ៍​ខ្លាំង លើការ​ផលិតរឿង​នៅកម្ពុជា

  • 2019-03-20 09:25:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផលិតករ​ភាពយន្តខ្មែរ​ជាច្រើន​រូប បាន​នាំកុនខ្មែរ​ទៅ​បង្ហាញ​ខ្លួន​ក្នុង​ទីផ្សារ​ភាពយន្ត​អន្តរជាតិ ក្នុង​ទីក្រុងហុងកុង​ តាមរយៈ​សមាគម​ភាពយន្ត​កម្ពុជា ក្នុង​កម្មវិធី Film Mart ដ៏​ធំប្រចាំឆ្នាំ។

ក្នុងនោះ​ផលិតករ​ភាពយន្ត លោក ហ៊ុយ យ៉ាឡេង បាន​ផ្តល់​ព័ត៌មាន​ថា ក្រោយ​បាន​ទស្សនា​ភាពយន្ត​ខ្មែរ និង​បាន​ស្គាល់​សក្កា​នុពល ពិសេស​លក្ខណៈ​អំណោយផល​ នៃការ​ផលិត​ភាពយន្ត​នៅក្នុង​ប្រទេស​កម្ពុជា បរទេស​ជាច្រើន​ដែល​សុទ្ធសឹង​ជា​ផលិតករ អ្នក​ដឹកនាំ​រឿង អ្នក​វិនិយោគ​ក្នុង​វិស័យ​ភាពយន្ត មាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​លើការ​ផលិត​ភាពយន្ត​នៅក្នុង​ប្រទេស​កម្ពុជា។

លោក ព្រំ សិលា ប្រធាន​សមាគម​ភាពយន្ត​កម្ពុជា ក៏បាន​លើកឡើង​ដែរ​ថា ក្នុងការ​ផ្សព្វផ្សាយ​ភាពយន្តខ្មែរ​ ក្នុង​ទីក្រុង​ហុងកុង ក្នុង​កម្មវិធី Film mart ដ៏ធំ​នេះ កម្ពុជា​មានការ​បង្ហាញ​ពី​ភាពយន្ត​របស់​ខ្លួន និង​បទបង្ហាញ​ពី​កត្តា​អំណោយផល​ លើការ​ផលិត​ភាពយន្ត​នៅក្នុង​ស្រុកខ្មែរ។

លោក ព្រំ សិលា បន្តថា ដោយសារ​នៅកម្ពុជា​មាន​ទីតាំង​ប្រវត្តិសាស្រ្ត តំបន់​ទេសចរណ៍ រូបភាព និង​កន្លែង​ប្លែកៗ និង​សម្បូរ​ធនធាន​មនុស្ស​គ្រប់គ្រាន់​លើកា​រផលិត​ភាពយន្ត ពិសេស ដោយថា​រដ្ឋាភិបាល​កម្ពុជា​ថ្មីៗ​នេះ បាន​អនុញ្ញាត មិនយកពន្ធ​លើការ​ផលិត​ភាពយន្ត​នៅកម្ពុជា​ច្រើនឆ្នាំ​បន្ថែម​ទៀត ទើប​ធ្វើឲ្យ​បរទេស​ជាច្រើន​ចោមរោម​សួរនាំ​ពីការ​ផលិតភាព​យន្ត​នៅ​កម្ពុជា៕

អត្ថបទ៖ Sunny

អត្ថបទថ្មី
;