សម្តេច ស ខេង ស្នើឲ្យ​លោក រៀល ខេមរិន្ទ្រ ប្តូរ​ឈ្មោះ​គណបក្ស​ចក្រភព​ខ្មែរ

  • 2019-03-27 02:17:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​ក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ស្នើឲ្យ​លោក រៀល ខេមរិន្ទ្រ ស្ថាបនិក​គណបក្ស​ចក្រភព​ខ្មែរ ផ្លាស់ប្តូរ​ឈ្មោះ​គណបក្ស​ដែល​ស្នើសុំ​បង្កើត "គណបក្ស​ចក្រភព​ខ្មែរ " ចេញ​វិញ។

រូបថត៖ RFI Khmer
ការ​ស្នើឲ្យ​ដូរ​ឈ្មោះ​នេះ ត្រូវបាន​សម្តេច​ក្រឡាហោម ស ខេង បញ្ជាក់​ថា ដោយសារ​ឈ្មោះ ចក្រភព​ខ្មែរ គឺជា​អតីត​ឈ្មោះ​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា។ នេះបើ​យោងតាម​លិខិត​របស់​សម្តេច ដែលបាន​ជម្រាប​ទៅលោក រៀល ខេមរិន្ទ្រ តំណាង​ស្ថាបនិក​គណបក្ស​ចក្រភព​ខ្មែរ កាលពី​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០១៩។

សូម​រំលឹក​ថា កាលពី​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០១៩ លោក រៀល ខេមរិន្ទ្រ តំណាង​ស្ថាបនិក​គណបក្ស​ចក្រភព​ខ្មែរ​ បាន​ដាក់​ពាក្យ​ស្នើសុំ​បង្កើត​គណបក្ស​ទៅ​ក្រសួង​មហា​ផ្ទៃ។

លោក រៀល ខេមរិន្ទ្រ អតីត​តំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ប្រមុខរដ្ឋ​ស្តីទី​ត្រាស់​បង្គាប់​ផ្តល់​នីតិ​សម្បទា​ឡើងវិញ កាលពី​ថ្ងៃទី១៨ ខែ​មីនា ឆ្នាំ​២០១៩។ លោក រៀល ខេមរិន្ទ្រ បាន​ដាក់ពាក្យ​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ទៅ​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០១៩៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;