លោក ប្រាយុទ្ធ ចេញមុខ​ការពារ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត

  • 2019-04-01 09:00:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃទី១ ខែមេសា ឆ្នាំ​២០១៩នេះ បាន​ចេញ​មក​ការពារ​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត ក្រោយ​គណៈកម្មការ​នេះ រង​ការ​ចោទ​ប្រកាន់​យ៉ាងខ្លាំង​ជុំវិញ​ភាព​មិន​ប្រក្រតី​នៃការ​បោះឆ្នោត​កាលពី​សប្តាហ៍​មុន។

លោក ប្រាយុទ្ធ ពេលចូលរួមបោះឆ្នោត (រូបថត៖ ផ្តល់សិទ្ធិ​ដោយ Reuters)
លោក ប្រា​យុទ្ធ លើកឡើង​ថា គណៈកម្មការ​បោះឆ្នោត បាន​ផ្តល់​ការ​បកស្រាយ​រួចមកហើយ។ «**វាជាការ​ងារ​របស់​ពួកគេ សូម​ស្តាប់​ពួកគេផង។ ប្រជាជន​គួរតែ​យល់​ដឹង​ពី​នីតិ​វិធី​របស់​រដ្ឋាភិបាល នៅ​ពេល​ដែល​ពួកគេ​ចង់​ចូលរួម​ក្នុង​អ្វីមួយ។ សូម​ស្វែង​យល់ពីប្រព័ន្ធ​នេះផង។ សូមកុំ​បង្ក​ភាព​ស្មុគស្មាញ​ជាងនេះ​ទៀតអី**»។

ការ​ថ្លែងខាងលើនេះ ខណៈដែល​មាន​ញត្តិ​ជាច្រើន​ដែល​ធ្វើឡើងជា​សាធារណៈ ក្នុងនោះ​រួមមាន​ទាំងក្រុម​ប្រឹក្សា​និស្សិត ដែល​មាន​សមាសភាព​មកពី​សាកលវិទ្យាល័យ​ជាច្រើន បានប្តឹង​គណៈកម្មការ​រៀបចំការបោះឆ្នោត​នេះ អំពី​ភាព​មិនប្រក្រតី​នៃការបោះឆ្នោត និង​ការ​ពន្យារពេល​ចេញផ្សាយ​លទ្ធផល​បោះឆ្នោត​បឋម​ជាដើម៕

រូបថត៖ វិបសាយ Khaosod English

ប្រភព៖ Khaosod English ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;