ព្រាប សុវត្ថិ ទិញ​រថយន្ត​​ឲ្យ​កូន​ប្រុស លើ​ទឹកដី​សហរដ្ឋ​អាមេរិក

  • 2019-04-02 02:21:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 14

ចន្លោះមិនឃើញ

កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ បាន​ទិញ​រថយន្ត​ថ្មី​មួយគ្រឿង ឲ្យ​កូនប្រុស​ទី២ អំឡុង​ពេល​ដែល​លោក​ទៅ​សម្ដែង​នៅ​ទឹកដី​សហរដ្ឋអាមេរិក ជាមួយ​កូនៗ និង​ក្រុម​តន្រ្ដី​របស់​លោក។

លោក ព្រាប សុវត្ថិ និងកូនប្រុស​ទី២ ថតជាមួយរថយន្តថ្មីដែលទើប​នឹងទិញ (រូបភាពហ្វេសប៊ុកសុវត្ថិ មុន្នីនាគ)

រថយន្ត​ដែល​កំពូល​តារា​ចម្រៀង​រូបនេះ ​ទិញ​ឲ្យ​​កូន​ គឺ​​ DODGE Challenger SRT Demon ដែល​ជា​រថយន្ត​ទំនើប​បំផុត​សម្រាប់​យុវវ័យ។ តម្លៃ​​ពី​រោងចក្រ​លើ​ទឹក​ដី​​​អាមេរិក រថយន្ត​នេះ ​ថ្លៃ​រហូត​ដល់​ទី​២០​ម៉ឺន​ដុល្លារ ប៉ុន្តែ​តម្លៃ​ពិត​ប្រាកដ​ ដែល​លោក​ព្រាប សុវត្ថិ បានទិញ​នាពេលនេះ មិន​ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង​ឡើយ។

កូនប្រុស​ទី២ របស់​លោកព្រាប សុវត្ថិ គឺ សុវត្ថិ មុន្នីនាគ បាន​បង្ហាញ​អាមេរិក​រំភើប នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា៖ "ថ្ងៃនេះសប្បាយចិត្តខ្លាំងណាស់ លោកពុកជូនមកទិញឡាន DODGE challenger srt demon"។

មុន្នីនាគ បាន​ថ្លែង​ឲ្យ​ដឹង​បន្ថែម​ថា រថ​យន្ត​នេះ អាច​នឹង​ដឹក​តាម​កប៉ាល់ ទៅ​កាន់​ប្រទេស​កម្ពុជា ដោយ​ចំណាយ​ពេលប្រហែល ២​ទៅ​៣​ខែ។

​ក្នុង​ដំណើរ​​ទៅ​ច្រៀង​លើ​ទឹក​ដី​សហរដ្ឋ​​អាមេរិក​ទាំង​គ្រួសារ​នេះ ក្រុម​របស់​​លោក ព្រាប សុវត្ថិ បាន​សម្ដែង​២ដង​មកហើយ ហើយ​លោក​គ្រោង​សម្ដែង​ជា​ច្រើន​កន្លែង​ទៀត តាម​ការ​រៀបចំ​របស់​ស្ប៉ុនស័រ។ ក្នុង​ការ​សម្ដែង​២​លើក​មក​នេះ ​សុវត្ថិ មុន្នីនាគ ប្រាប់​​ថា គឺ​មាន​អ្នក​​គាំទ្រ​ច្រើន​ណាស់ ចំណែក​ការ​ត្រឡប់​មក​​ប្រទេស​កម្ពុជា​វិញ​ពេល​ណា​នោះ នៅ​មិន​ទាន់​ដឹង​ឡើយ៕

រថយន្ត DODGE Challenger SRT Demon 2018 (រូបភាពហ្វេសប៊ុកសុវត្ថិ មុន្នីនាគ)

អត្ថបទ៖ ស៊ុនហួត

អត្ថបទពេញនិយម