គំរូ Galaxy Note 10 ប្រើអេក្រង់ពេញ កាមេរ៉ាមុខផុសចេញតាមប៊ិច
- 2019-04-02 06:18:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គំរូ Galaxy Note 10 ប្រើអេក្រង់ពេញ កាមេរ៉ាមុខផុសចេញតាមប៊ិច
ចន្លោះមិនឃើញ
តាមការព្យាករក្រុមហ៊ុន Samsung រំពឹងនឹងចេញផ្សាយស្មាតហ្វូន Galaxy Note 10 នាអំឡុងខែសីហាខាងមុខនេះ ប៉ុន្តែជារឿយៗចចាមអារ៉ាមនិងការស្រមើស្រមៃជាច្រើនរបស់ក្រុមអ្នករចនាបានបង្ហោះចែករំលែកឥតឈប់ឈរ។
វីដេអូថ្មីមួយទៀតរចនាដោយលោក Muhsin M.Belaal Auckburaully នៃក្រុម DBS Designing បានបង្ហោះពីរូបរាងនៃ Galaxy Note 10 មានការរចនាតួខ្លួនថ្មីស្រឡាង អមបច្ចេកវិទ្យាថ្មីមួយភាគធំមិនគួរឲ្យជឿ។
នោះគឺការរចនាអេក្រង់ផ្ទៃពេញដែលគ្មានសល់គែមឬឡេនដក់ជាប់អេក្រង់ផ្នែកខាងមុខ ពោលគឺតាមប្រភពអ្នករចនាជឿថា Note 10 នឹងប្រើកាមេរ៉ាផុសលោតចេញតាមផ្នែកខាងក្រោមលើប៊ិច S-Pen ដែលរាល់ពេលអ្នកបើកដំណើរការចូលកាមេរ៉ាមុខ នោះប៊ិចនឹងផុសចេញមកក្រៅ ស្រដៀងកាមេរ៉ាទម្រង់ Pop-up មានលើស្មាតហ្វូនក្រុមហ៊ុនចិនមួយចំនួននាពេលសព្វថ្ងៃ។
ជាងនេះទៅទៀតនឹងមានការវិវត្តឡើងដល់កាមេរ៉ាក្រោយ ៤ គ្រាប់បែបផ្តេក លុបចោលទ្រនាប់ស្កេនខ្ចៅដៃជាដើម។
ទស្សនាវីដេអូខាងក្រោម៖