ថៃ នឹង​ផ្តល់​រថភ្លើង១​គ្រឿង ឱ្យ​កម្ពុជា ក្រោយ​ចុះ​កិច្ចព្រមព្រៀង​នៅ​ថ្ងៃ ២២​មេសា​ខាងមុខ

  • 2019-04-05 03:19:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 143

ចន្លោះមិនឃើញ

ប្រទេស​ថៃ នឹង​ផ្តល់​រថភ្លើង​ដើរ​ដោយ​ប្រេង​ម៉ាស៊ូត ១គ្រឿង (មាន៤ទូ) ឱ្យ​កម្ពុជា ដែល​បង្ហាញ​ពី​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​២។ នេះ​បើតាម​ការចុះផ្សាយ​របស់​ Bangkok Post នៅ​ថ្ងៃទី៥ ខែមេសា ឆ្នាំ​២០១៩នេះ ដែល​បាន​ដកស្រង់សម្តី​លោក Arkhom Termpittayapaisith រដ្ឋមន្រ្តី​ក្រសួង​ដឹកជញ្ជូន​ថៃ។

លោក​បញ្ជាក់​ថា រថភ្លើង​នេះ នឹងត្រូវ​បញ្ចេញ​នៅថ្ងៃ​បើក​ដំណើរ​ផ្លូវដែក​ថ្មី​ភ្ជាប់គ្នា​រវាង​ប្រទេស​ទាំងពីរ ពោលគឺ​តភ្ជាប់ពី​ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ មក​ប៉ោយប៉ែត ស៊ីសុផុន និង​បាត់ដំបង។

រថភ្លើងនៅស្ថានីយប៉ោយប៉ែត

លោក​ Arkhom សង្ឃឹម​ថា ការ​តភ្ជាប់​ផ្លូវ​ដែកថ្មី​នេះ និង​ជំរុញ​ទេសចរណ៍ និង​ការ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន​ប្រទេស​ទាំង២ ហើយ​ក៏​ជំរុញ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ផងដែរ ដែល​នេះ​គឺជា​ផ្នែកមួយ​នៃ​គម្រោង​ច្រក​របៀង​សេដ្ឋកិច្ច​ភាគខាងត្បូង នៃ​តំបន់​អនុ​ទន្លេមេគង្គ រួមមាន​ មីយ៉ាន់ម៉ា, ថៃ, កម្ពុជា​ និង​វៀតណាម។

បើតាម​លោក Worawut Mala ប្រធាន​ស្តីទី​ក្រុមហ៊ុន​ផ្លូវដែក​ថៃ បាន​ឱ្យដឹងថា រដ្ឋាភិបាល​ប្រទេស​ទាំងពីរ នឹង​ចុះ​កិច្ចព្រមព្រៀង​មួយ​ក្នុងការ​ធ្វើការ​រួមគ្នា​លើ​ផ្លូវដែក​ថ្មីនេះ នៅ​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០១៩ ខាងមុខ ក្រោយ​បញ្ចប់​កិច្ចចរចា​លើ​បញ្ហា​នេះ​រួចមក។

លោក​បន្តថា ការ​ចុះ​កិច្ចព្រមព្រៀង​នេះ នឹង​ធ្វើឡើង​ក្រោម​អធិបតី​ភាព​លោក​នាយក​រដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា និង​សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។ ហើយ​ថៃ នឹង​ប្រគល់​រថភ្លើង ឱ្យ​កម្ពុជា ក្រោយចុះ​កិច្ចព្រមព្រៀង​នេះ៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សំភី

អត្ថបទពេញនិយម
;