រដ្ឋមន្ត្រី​បរិស្ថាន៖ ខេត្ត​ព្រះសីហនុ​ត្រូវ​បញ្ចប់​ជម្លោះ​ដីធ្លី​ដែល​រ៉ាំរ៉ៃឱ្យបាន​ទាំងស្រុង

  • 2019-04-09 02:46:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ និង​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្តាល​ចុះជួយ​ខេត្ត​ព្រះសីហនុ បាន​គូស​បញ្ជាក់​ថា ខេត្ត​ព្រះសីហនុ ត្រូវ​បញ្ចប់​ជម្លោះ​ដីធ្លី​ដែល​រ៉ាំរ៉ៃ​ជាយូរ​មកហើយ​ឱ្យបាន​ទាំងស្រុង។ «មិនត្រូវ​ឱ្យកើត​ឡើង​នូវ​ជម្លោះ​ថ្មីៗ​ទៀតឡើយ និង​ត្រូវ​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​ជម្លោះ​ដីធ្លី​ចាស់​ឱ្យបាន​បញ្ចប់​ទាំងស្រុង»។

ការថ្លែង​របស់​លោក សាយ សំអាល់ ខាងលើនេះ ធ្វើឡើង​កាលពី​ថ្ងៃទី៨ ខែ​មេសា ឆ្នាំ​២០១៩ ក្នុង​កិច្ចប្រជុំ​លើកទី១ នៃ​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្តព្រះសីហនុ និងក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្តព្រះសីហនុ បន្ទាប់ពី​មាន ការផ្លាស់ប្តូរ​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​កាលពីខែ​មីនា ឆ្នាំ ២០១៩​កន្លងទៅ។

លោកបាន​គូស​បញ្ជាក់​ថា ការ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ត្រូវធ្វើឡើង​តាមរយៈ​ការ​ចរចា តាមផ្លូវ​តុលាការ ឬតាម​រយៈ​ការចុះ​បញ្ជីដីធ្លី​របស់​រដ្ឋ​ឱ្យបាន​សព្វគ្រប់។ ប្រធាន​ក្រុម​ការងារ​ថ្នាក់ជាតិ​ក៏បាន​ព្រមាន​ផងដែរ​ ដល់​ជនខិលខូច​ទាំងឡាយ​ដែលមាន​ការ​ជាប់​ពាក់ព័ន្ធ​នឹងការ​រំលោភ​បំពាន​ទន្ទ្រាន​កាន់កាប់ដី​រដ្ឋ​ដោយ​ខុសច្បាប់​ ត្រូវប​ញ្ឈប់ជា​បន្ទាន់ និង​លើកឡើង​ថា គ្មាន​ជនណាម្នាក់​អាចយកដី​រដ្ឋ​ទៅលក់ដូរ​បាន​ឡើយ។

លោក​បន្ត​ថា ប្រសិន​បើ​ជន​ណា​នៅតែ​បំពានច្បាប់ នោះ​នឹង​មិន​មាន​ការ​លើកលែង​ឡើយ វិធានការច្បាប់​ដ៏តឹងរឹង នឹងត្រូវ​អនុវត្ត៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;