ទិដ្ឋភាព​ពិធីបុណ្យ​​វប្បធម៌​ខ្មែរ នៅ​ Cambodia Town សហរដ្ឋ​អាមេរិក

  • 2019-04-09 02:52:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បងប្អូន​ខ្មែរ-អាមេរិកាំង បាន​រួមគ្នា​រៀបចំ​កម្មវិធីវប្បធម៌​ខ្មែរ Cambodia Town Culture Festival លើកទី១១ កាលពី​ថ្ងៃ​អាទិត្យ​ ទី៧ ខែមេសា​កន្លងទៅ នៅ​ក្រុង Long Beach រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក។

នៅ​ក្នុង​ពិធី​ដែល​បង្កើត​ឡើង​ដោយ Cambodia Town Inc. នោះ ក៏​មាន​ការ​ចូលរួម​ពី​លោក Dee Andrews អភិបាល​រង​ក្រុង​ Long Beach ផងដែរ។

រូបភាព៖ presstelegram.com
យោង​តាម​ស្ថិតិ បាន​ឲ្យដឹងថា ពលរដ្ឋ​ខ្មែរ មាន​ចំនួន​ ៤ភាគរយ ក្នុង​ចំណោម​ពលរដ្ឋ​សរុប​ដែល​រស់​នៅ​ Long Beach ជិត ៥០ម៉ឺន​នាក់ ដែល​ធ្វើ​ឲ្យ​ក្រុង​នេះ ក្លាយជាក្រុង​នៅ​ក្រៅ​ប្រទេស ដែល​មាន​ប្រជាជន​កម្ពុជា រស់នៅ​ច្រើនជាងគេ។

កម្មវិធី Cambodia Town Culture Festival មានដូចជា ការ​បង្ហាញ​សម្លៀក​បំពាក់​ប្រពៃណី ការ​សម្ដែង​របាំ​បុរាណ ការ​ប្រឡង​រាំ​វង់ ការ​តាំង​បង្ហាញ​មុខ​ម្ហូប​ខ្មែរ ការ​ប្រគុំ​តន្រ្ដី និង​ការ​តាំងពិព័ណ៌​សិល្បៈ​វប្បធម៌​ខ្មែរ​ជាដើម។

ចង់ដឹង​ថា​មានទិដ្ឋភាពបែបណា​នោះ សូមទស្សនា​រូបភាព​របស់​សាព័ត៌មាន​ Press Telegram ខាងក្រោមនេះ៖

រូបភាព៖ presstelegram.com
រូបភាព៖ presstelegram.com
រូបភាព៖ presstelegram.com
រូបភាព៖ Song Chhang
រូបភាព៖ presstelegram.com
រូបភាព៖ presstelegram.com
រូបភាព៖ presstelegram.com
រូបភាព៖ presstelegram.com
រូបភាព៖ Cambodia Town
រូបភាព៖ presstelegram.com
រូបភាព៖ presstelegram.com
រូបភាព៖ presstelegram.com
រូបភាព៖ presstelegram.com

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;