អាមេរិក ប្រាប់​អេហ្ស៊ីប​ឱ្យ​ឈប់ទិញ​អាវុធ​ពី​រុស្ស៊ី ហើយ​ងាកមក​ទិញ​របស់​ខ្លួនវិញ

  • 2019-04-09 07:16:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បានថ្លែង​កាល​ពីថ្ងៃទី៨ ខែ​មេសា ឆ្នាំ​២០១៩ ដោយ​ជំរុញ​ឱ្យ​អេហ្ស៊ីប និង​ប្រទេស​ដទៃ​ទៀត រក្សា​ទំនាក់ទំនង​យោធា​ជាមួយ​អាមេរិក ហើយ​ព្រមាន​ឱ្យ​បញ្ឈប់​ការ​ទិញ​អាវុធពីរុស្ស៊ី ដើម្បី​ចៀសវាង​ទណ្ឌកម្ម​ណាមួយ​ក្រោម​ច្បាប់​របស់​អាមេរិក។

មន្រ្តី​រូបនោះ​លើកឡើង​យ៉ាង​ដូច្នេះ​ថា៖ «យើង​បាន​បញ្ជាក់​ជាយូរ​មកហើយ​ថា រុស្ស៊ី មិនមែន​ដៃគូ​ដ៏គួរឱ្យ​ជឿជាក់​សម្រាប់​ការ​លក់​អាវុធ​នោះទេ ពោលគឺ​ថា អាវុធ និង​ការគាំទ្រ​របស់​អាមេរិក គឺ​ល្អជាង​ឆ្ងាយ​ណាស់»។

លោក Abdel Fattah Al Sisi និងលោក ដូណាល់ ត្រាំ ក្នុងជំនួបគ្នាមួយកាលពីឆ្នាំ២០១៧ (រូបថត៖ Reuters)
ការ​ថ្លែងខាងលើ​នេះ គឺ​ខណៈ​ដែល​ប្រធានាធិបតី​អេហ្ស៊ីប លោក Abdel Fattah Al Sisi កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។ លោក នឹង​ជួប​ពិភាក្សា​ជាមួយ​ជាមួយ​លោក ដូណាល់ ត្រាំ អំពី​ភាព​តានតឹង​នៅមជ្ឈបូព៌ា សន្តិសុខ សេដ្ឋកិច្ច និង​សិទ្ធិមនុស្ស​ ក្នុងប្រទេស​អេហ្ស៊ីប នៅ​សេតវិមាន នាថ្ងៃ​ទី៩ ខែមេសា​នេះ។

បន្ថែម​ពីនេះ អាមេរិក ក៏​ចង់​ពង្រីក​ដៃគូ​ប្រឆាំង​ភេរវកម្ម​ជាមួយ​អេហ្ស៊ីប​ផងដែរ ដោយ​លើកឡើង​ថា បញ្ហា​ភេរវកម្ម​នៅតែ​ជាការ​គំរាម​ដ៏ធំសម្រាប់​ស្ថិរភាព​របស់​ប្រទេស​នេះ៕

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;