ចាន់ រតនា ឡើង​ប្រកួត​នៅ ONE ជាថ្មី ប៉ះ​ជើងខ្លាំង​មិន​ដែល​ចាញ់​ម្នាក់ទៀត

  • 2019-04-10 06:18:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​គុនខ្មែរ ចាន់ រតនា នឹង​ឡើង​ប្រកួត​ជាថ្មី​នៅ​ទ្រុង ONE Championship នា​ថ្ងៃ​ទី៣ ខែឧសភា​ខាងមុខនេះ នៅ​ក្នុង​ព្រឹត្តិការណ៍ ONE: FOR HONOR នៅ​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី។ គូប្រកួត​របស់​កីឡាករ​មក​ពី​ក្លឹបសិល្បៈ (Selapak) រូបនេះ គឺ​កីឡាករ​ម្ចាស់​ផ្ទះ​ឥណ្ឌូណេស៊ី Rudy Agustian ដែល​មាន​ប្រវត្តិប្រកួត MMA មិន​ដែល​ចាញ់​សោះ និង​ជា​កីឡាករ​ដែល​ទើប​ផ្ដួល​កីឡាករ​កម្ពុជា ខុន ស៊ីចាន់ ក្នុង​ទឹកទី១ កាលពី​ខែកុម្ភៈ​កន្លងទៅ។

ចាន់ រតនា ហ្វឹកហាត់​ត្រៀម​ប្រកួត​ នាពេលកន្លងមក
រតនា ធ្លាប់​មាន​ប្រវត្តិប្រកួត​នៅ ONE ចំនួន ៧ដង ដោយ​ទទួល​លទ្ធផល​ឈ្នះ ៤ដង និង​ចាញ់ ៣ដង។ អ្វីដែលគួរ​ឲ្យ​ចាប់អារម្មណ៍ គឺក្នុង​ប្រកួត​ចុងក្រោយ​កាលពីខែធ្នូ ឆ្នាំមុន ​រតនា បាន​វាយ​កីឡាករ​ឥណ្ឌូណេស៊ី Abro Fernandes ឲ្យ​ស្គាល់​បរាជ័យ​លើក​ដំបូងក្នុង​អាជីព​ផងដែរ។

ចំណែក​ដៃគូ​របស់​រតនា​ថ្មីនេះ ក៏ជា​កីឡាករ​ដែល​មិន​ធ្លាប់​ស្គាល់​ពាក្យថា "ចាញ់" ក្នុង​អាជីព MMA ដែរ។ Rudy Agustian ធ្លាប់​ប្រកួត​នៅ​ក្នុងទ្រុង ONE Championship ៣ដង ដែល​ក្នុង​នោះ ប្រកួត​ចុងក្រោយឈ្នះ​កីឡាករ​គុនខ្មែរ ខុន ស៊ីចាន់ ដោយ​ប្រើ​ក្បាច់​ក្លេ​ក្នុង​ទឹកទី១ នៅ​ប្រទេស​សិង្ហបុរី កាលពីខែកុម្ភៈ​ ឆ្នាំ២០១៩។

ចាន់ រតនា ពេល​ប៉ះ Abro Fernandes (រូបភាព៖ ONE Championship)

សូមបញ្ជាក់ថា ក្រៅ​ពីចាន់ រតនា ក៏​មាន​កីឡាការិនី​កម្ពុជា​មួយរូបទៀតដែរ គឺ នៅ ស្រីពៅ មកពី​ក្លឹប Cambodian Top Team របស់​លោកគ្រូ ហ៊ុន ច័ន្ទរាជ្យ ប៉ះ​កីឡា​ការិនី​ម្ចាស់ផ្ទះ Priscilla Hertati Lumban Gaol ក្នុង​វិញ្ញាសា MMA ដូចរតនាដែរ។

គូប្រកួតទាំងអស់ មានដូចខាងក្រោម៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;