លោក​ ហ៊ុន ម៉ាណែត ចូលរួម​សិក្ខាសាលា​អន្តរជាតិ​ស្តីពី​ប្រតិបត្តិការ​ពិសេស​តំបន់​ប៉ាស៊ីហ្វិក នៅ​អាមេរិក

  • 2019-04-10 09:07:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គ​មេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ព​ជើងគោក បាន​អញ្ជើញ​ចូលរួម​សិក្ខាសាលា​អន្តរជាតិ​ស្តីពី​ប្រតិបត្តិការ​ពិសេស​តំបន់​ប៉ាស៊ីហ្វិក « PASOC 19 » នៅ​រដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី០៩ ខែ​មេសា ឆ្នាំ​២០១៩។

នៅក្នុង​ឱកាស​នោះ​ផងដែរ លោក​ឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ាណែត នឹងជួប​ពិភាក្សា​ការងារ​ជាមួយ​មេបញ្ជាការ​បញ្ជាការដ្ឋាន​ប្រតិបត្តិការ​ពិសេស តំបន់​ប៉ាស៊ីហ្វិក​នៃ​កងទ័ព​សហរដ្ឋ​អាមេរិក ក្នុងគោល​បំណង​រឹត​បន្តឹង​ចំណង​មិត្តភាព និង​សហប្រតិបត្តិការ​នៃ​កងទ័ព​ប្រទេស​ទាំងពីរ កម្ពុជា-សហរដ្ឋ​អាមេរិក។

លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានដឹកនាំ​គណៈប្រតិភូ​កងទ័ព​កម្ពុជា​ អញ្ជើញទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សហរដ្ឋអាមេរិក រយៈពេល​៥ថ្ងៃ គឺចាប់ពី​ថ្ងៃទី០៨ ដល់ថ្ងៃ​ទី១២ ខែ​មេសា ឆ្នាំ​២០១៩ តបតាម​ការអញ្ជើញ​របស់​មេបញ្ជាការ បញ្ជាការដ្ឋាន​ប្រតិបត្តិការ​ពិសេស​តំបន់​ប៉ាស៊ីហ្វិក នៃ​កងទ័ព​សហរដ្ឋអាមេរិក៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;