ក្រុមហ៊ុន​ចិន ចំនួន១២ ដាក់​ទុន​វិនិយោគ​សរុប​ជិត ៩ពាន់​លាន​ដុល្លារ នៅ​ខេត្ត​កំពង់ស្ពឺ

  • 2019-04-11 03:08:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ ​ក្រុមហ៊ុន​ចិន​ចំនួន​ ១២ នឹង​មក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ ដោយ​ជ្រើស​យក​ខេត្តកំពង់ស្ពឺ​ ធ្វើជា​ទីតាំង​សម្រាប់​បង្កើតជា​រោងចក្រ ដែល​អាច​បង្កើត​ការងារ​ដល់​កម្មករ​ប្រមាណ​ ១២​ម៉ឺន​នាក់​។​

​លោក​វ៉ី​ សំណាង ​អភិបាលខេត្ត​កំពង់ស្ពឺ​ បាន​ប្រាប់​កាសែត​រស្មី​កម្ពុជាថា កាលពី​រសៀល​ថ្ងៃទី​១០​ ខែមេសា ​ឆ្នាំ​២០១៩​ ក្រុមហ៊ុន​ទាំង​ ១២ នោះ រួមមាន​៖

១.​ ក្រុមហ៊ុន Speedy Global កាត់ដេរ​សម្លៀកបំពាក់ ត្រូវការ​កម្លាំង​ពលកម្ម​សរុប ៨០០០​នាក់​ ព្រមទាំង​ដាក់​ស្លាក​ (Logo)​លើ​អាវ​ខាងមុខ​ថា ​Cambodia​ និង​កំពង់ស្ពឺ​ ដើម្បី​នាំ​ចេញទៅ​សហគមន៍​អឺរ៉ុប​។​

២. ​ក្រុមហ៊ុន​ផលិត​តំណាប់​ផ្លែឈើ

៣. ​ក្រុមហ៊ុន​ផលិត​ស្លាក​សញ្ញា​សម្លៀកបំពាក់

៤.​ក្រុមហ៊ុនអចលនទ្រព្យ​

ក្រុមហ៊ុន​​ទាំង ៣ (លេខ ២ ដល់លេខ ៤) ដំឡើង​​តែមួយ​កន្លែង​ ហើយ​ត្រូវការ​កម្លាំង​ពលកម្ម​សរុប​ ២៤​០០០​នាក់​។​

៥.​ ក្រុមហ៊ុនទូរសព្ទ ​OPPO ​និង​ក្រុមហ៊ុនទូរសព្ទ​ VIVO (​ទាំងពីរ​ក្រុមហ៊ុន​នេះ​ត្រូវ​សាងសង់​អគារ​កម្ពស់​ ១០០​ម៉ែត្រ ​ទៅ​២០០​ម៉ែត្រ​។

៦.​ ក្រុមហ៊ុន គូ​ឡុង ផលិត​សម្លៀកបំពាក់​កូនក្មេង ត្រូវការ​កម្លាំង​ពលកម្ម ៩០០០​នាក់​។

៧. ក្រុមហ៊ុនហ្វី​ចូ​វ ​នៅ​ក្រុង​ហ្វី​ចូ​វ​ផលិត​អាវ​ចាក់​ ត្រូវការ​កម្មករ​សរុប​ ១៥០០០​នាក់​។ ក្រុមហ៊ុន​នេះ​នឹង​ទៅ​ដំឡើង​នៅ​ខេត្តកំពង់ស្ពឺ ហើយ​យក​ម៉ាស៊ីន​ស្វ័យប្រវត្តិ​ចំនួន ១០០០​គ្រឿង ដែលមាន​តម្លៃ ប្រមាណ ៣៥០០​លាន​ដុល្លារ​។

៨. អគារ​ពាណិជ្ជកម្ម​នៅ​ក្រុង​ច្បារមន ដែល​ប្រើប្រាស់​ទុនវិនិយោគ ប្រមាណ​ ៥០០​លានដុល្លារ​។

៩. ក្រុមហ៊ុន ហ័​រ សេង​ដា ជា​ក្រុមហ៊ុន​ផលិត​ខ្សែ​រូត ដែល​កំពុង​ដំណើរការ​​នៅក្នុង​ក្រុង​ច្បារមន នឹង​ពង្រីក​ទីតាំង​មួយ​កន្លែង​ទៀត នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺដដែល។ ​ផលិតផល​នេះ​នាំ​ចេញទៅ​សហគមន៍​អឺរ៉ុប​ និង​អាមេរិក​។

១០.​ ក្រុមហ៊ុនផលិត​ស្បែកជើង

១១.​ ក្រុមហ៊ុនផលិត​កាបូប​

១២.​ ក្រុមហ៊ុន​ផលិត​ឈុត​រាត្រី​។​

លោក​វ៉ី ​សំណាង​ បាន​បន្តថា​ ក្រុមហ៊ុន​ចំនួន​១២​ ប្រើប្រាស់​កម្លាំង​ពលកម្ម​សរុប​ជាង​១២​ម៉ឺន​នាក់​ និង​ប្រើប្រាស់​ទុន​វិ​និយោគ​ប្រមាណ​ជាង​ ៩ពាន់​លាន​ដុល្លារ​ ។​ អ្នក​ដែល​បញ្ជា​រទិញ​មាន អាមេរិក ​អង់គ្លេស និង​សហគមន៍​អឺរ៉ុប បានទាមទារ​លក្ខខណ្ឌ​ឲ្យ​ផលិត​ចេញពី​ខេត្តកំពង់ស្ពឺ​តែម្តង​។​ ​លោក​បន្តទៀតថា ​ទាំងនេះ​គឺកើតចេញពី​ការខិតខំ​ប្រឹងប្រែង​ និង​ទុកចិត្ត​លើ​ការដឹកនាំ​របស់សម្តេច​តេ​ជោ​ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ សុខ សុវត្ថិ

អត្ថបទថ្មី
;