អ្នក IT នៅវៀតណាម ចង់ប្ដូរការងារភ្លាមៗ ព្រោះរឿងធំមួយ
- 2019-04-11 07:36:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នក IT នៅវៀតណាម ចង់ប្ដូរការងារភ្លាមៗ ព្រោះរឿងធំមួយ
ចន្លោះមិនឃើញ
អ្នកជំនាញផ្នែក IT នៅប្រទេសវៀតណាមលើស ៦០% ចង់ផ្លាស់ប្ដូរការងាររបស់ខ្លួនបន្ទាប់ពីរយៈពេល ៦ ខែក្រោយចប់ដំណាក់កាលសាកល្បង។ នេះបើយោងតាមរបាយការណ៍ថ្មីមួយចេញផ្សាយកាលពីខែមីនាឆ្នាំ ២០១៩ ដោយ VietnamWorks។
ចម្លើយដ៏ចាក់ដោតមួយគឺ អ្នក IT វៀតណាម ៤៧,៥% ចង់បានប្រាក់ខែ ស្ថិតចន្លោះពី ៣០០ ទៅ ១០០០ ដុល្លារ។
ដោយឡែកសំនួរផ្សេងទៀតដូចជា ចង់ឡើងជាបុគ្គលិកពេញសិទ្ធ(១៥,៧%) ចង់ធ្វើការក្នុងបរិយាកាសបែបថ្មី(១០%) ចង់ប្ដូរអាជីព(៨,១%) ចង់ទទួលបានអត្ថប្រយោជន៍ប្រសើរជាងមុន(៥,២%) ការងារគួរឲ្យធុញ(៣,៩%) សប្បាយចិត្តធ្វើការជាមួយមេ(៣,៦%) កន្លែងធ្វើការឆ្ងាយពេក(២,៣%) ចង់ឡើងប្រាក់ខែ(១,៦%)។
ជាឧទាហរណ៍ អ្នកជំនាញអភិវឌ្ឍន៍កម្មវិធីតំណែងត្រឹម (Senior developers) នៅទីក្រុងហាណូយ ទទួលបានប្រាក់ខែត្រឹមតែ ១ ០៩៨ ដុល្លារប៉ុណ្ណោះ ខណៈដែលការរំពឹងទុករបស់ពួកគេ ថានឹងអាចទទួលបាន ១ ៥៦៣ ដុល្លារក្នុងមួយខែ។ ចំណែកតួនាទីជា IT Manager ទទួលបានត្រឹម ១ ៥៥០ ខណៈដែលការរំពឹងទុករបស់ពួកគេ ថានឹងអាចទទួលបាន ២៦២៥ ដុល្លារក្នុងមួយខែ។
រីឯសំណួរពាក់ព័ន្ធនឹង ប្រាក់លើកទឹកចិត្ត មានអ្នកមិនពេញចិត្ត ២៨,៩% និង ២៥% ក្នុងចំណោមបុគ្គលិក ១០០០ នាក់និយាយថា ប្រភេទប្រាក់លើកទឹកចិត្តដែលផ្ដល់ឲ្យនោះ មិនសមទំនង(មិនគ្រប់គ្រាន់)។
នាយកប្រតិបត្តិ Navigos Group បាននិយាយថា "យើងជឿជាក់ថារឿងប្រាក់ខែ និងប្រាក់លើកទឹកចិត្ត នឹងបន្ថែមជូនបុគ្គលិកណា ដែលខិតខំធ្វើការនឹងប្រឹងប្រែងអភិវឌ្ឍន៍ខ្លួនជាប្រចាំ មិនមែនចង់បានតែប្រាក់ខែ តែធ្វើការងារគ្មានលទ្ធផលប្រសើរជាងមុនទេ៕
អត្ថបទទាក់ទង៖