ឈិន ឡុង និង Chris Tucker ហាក់​កំពុង​បង្ហាញ​តម្រុយ​រឿង "Rush Hour 4” ក្រោយ​បង្ហោះ​រូបជុំគ្នា

  • 2019-04-11 08:13:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 4

ចន្លោះមិនឃើញ

មាន​ការ​បញ្ជាក់​ជាច្រើន​លើក​ណាស់​មក​ហើយ គិត​តាំង​ពី​ឆ្នាំ ២០១៧ រហូត​មកដល់​ដើម​ឆ្នាំ​កន្លង​ទៅ​នេះ ថា​នឹង​ជិត​មាន​ភាពយន្ត​ថ្មី​រឿង "Rush Hour 4”។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អំឡុង​ពេល​ការ​ប្រកាស​នោះ តួអង្គ​សំខាន់​ក្នុង​ស្រឡាយ​ភាពយន្ត​កំប្លែង​បែប​វាយ​ប្រហារ​ Jackie Chan (ឈិន ឡុង) និង Chris Tucker មិន​ដែល​មាន​វត្តមាន​ជាមួយ​គ្នា​ឡើយ តែ​ភាព​ភ្ញាក់ផ្អើល​បាន​កើត​ឡើង​អំឡុង​ពេលថ្មី​ៗ​​កន្លង​ទៅ​នេះ នៅ​ពេល​ដែល​តារា​សម្ដែង Jackie Chan និង Tucker បាន​ឈរ​ថត​រូប​ជុំ​គ្នា ក្នុង​ពិធី​ខួប​កំណើត​​វ័យ ៦៥ ឆ្នាំ​របស់​លោក។

អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់ផ្អើល និង​រំភើប​ជា​ខ្លាំង ក្រោយ​ឃើញ​តារា​ក្នុង​ដួង​ចិត្ត​របស់​ពួកគេ​ទាំង​២​បាន​ជួប​ជុំ​គ្នា​ជា​ថ្មី។ ជាមួយ​គ្នា​នេះ​ដែរ អ្នក​គាំទ្រ​កាន់​តែ​ភ្ញាក់ផ្អើល​ជាង​មុន​ទៅ​ទៀត ក្រោយ​តារា​សម្ដែង Tucker បង្ហោះ​រូប​មួយ​ផ្សេង​ទៀត ដែល​ហាក់​​បង្ហាញ​តម្រុយ​កាន់​តែ​ច្បាស់​ពី​រឿង​ថ្មី​របស់​ពួកគេ៕

ប្រភព៖ nextshark ប្រែ​សម្រួល៖ អន សុភក្ត្រា

;