Europa League៖ ក្រុម​អង់គ្លេស ២ ស៊ីផុយដូចគ្នា​យប់មិញនេះ

  • 2019-04-12 02:02:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​កាំភ្លើងធំ Arsenal បានយកឈ្នះ​ក្រុម​ភ្ញៀវ​មកពីអ៊ីតាលី Napoli ២-០ ក្នុងជើងទី១ វគ្គ ៨ក្រុម​ចុងក្រោយ នៃ​ពាន​រង្វាន់លំដាប់​ទី២ ទ្វីបអឺរ៉ុប UEFA Europa League កាលពីយប់មិញនេះ។ ចំណែក​ក្រុម​អង់គ្លេស​មួយទៀត គឺ តោខៀវ Chelsea បាន​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ Slavia Pragu ១-០ (វីដេអូនៅផ្នែកខាងក្រោមនៃអត្ថបទ)។

Ramsey អបអរ​ក្រោយ​ស៊ុត​បញ្ចូលទីឲ្យ Arsenal (រូបភាព​ផ្ដល់សិទ្ធិដោយ Reuters)
Aaron Ramsey និង Kalidou Koulibaly ជាអ្នក​រក​គ្រាប់​បាល់​ជ័យជម្នះ​ឲ្យ​ក្រុមលោក Unai Emery ចំណែក​១គ្រាប់​ជ័យជម្នះ​របស់ ​Maurizio Sarri រក​បាន​ដោយ Marcos Alonso។

ជើងទី២ នឹងធ្វើឡើង​នៅ​ថ្ងៃ​ទី១៨ ខែមេសា ឆ្នាំ២០១៩។

លទ្ធផល​គូផ្សេងទៀត​កាលពីយប់មិញ គឺ Benfica ៤-២ Frankfurt និង Villarreal ចាញ់ Valencia ១-៣៕

Alonso អបអរ​ជាមួយ​មិត្តរួមក្រុម ក្រោយ​ស៊ុត​បញ្ចូលទី (រូបភាព​ផ្ដល់សិទ្ធិដោយ Reuters)

វីដេអូហាយឡាយ Arsenal ២-០ Napoli៖

វីដេអូហាយឡាយ Slavia Pragu ០-១ Chelea៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;