ពីឆ្នាំ១៩៧៩ មក រដ្ឋមន្រ្ដី​ការបរទេស​ខ្មែរ មាន​ចំនួន ៦រូប រួម​ទាំង​សម្ដេច ហ៊ុន សែន ផងដែរ

  • 2019-04-13 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គិត​ចាប់​ពី​ឆ្នាំ ១៩៧៩ មក រដ្ឋមន្ត្រីក្រសួងការបរទេស មានចំនួន ៦រូប ដែល​ក្នុង​នោះក៏​មាន​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នា​ពេល​បច្ចុប្បន្ន​នេះ​ផងដែរ។ សម្ដេច​ បានក្លាយជារដ្ឋមន្ត្រី​ការបរទេស កាលពីឆ្នាំ ១៩៧៩ ក្នុងវ័យ ២៧ឆ្នាំ ដែលជារដ្ឋមន្រ្តីវ័យក្មេងជាងគេ​លើពិភពលោក​នា​ពេលនោះ។

សម្ដេច​ធ្លាប់​បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក កាលពីខែមីនា​កន្លងទៅថា សម្ដេច​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្រ្ដី​ការបរទេស ក្នុង​វ័យ​មិន​ទាន់​គ្រប់អាយុ ២៧ឆ្នាំ ពេល​រដ្ឋាភិបាលថ្មី ដែលមានឈ្មោះថា ក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា ត្រូវបានបង្កើតឡើងក្រោយពីរំដោះកម្ពុជាចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

សូម​បញ្ជាក់ថា រដ្ឋមន្រ្ដី​ការបរទេសការបរទេស ទាំង ៦រូប គិត​ចាប់​ពីឆ្នាំ១៩៧៩ ដល់​បច្ចុប្បន្ន រួម​មាន​ដូចខាងក្រោម៖

  • សម្ដេច ហ៊ុន សែន (ពីឆ្នាំ ១៩៧៩ ដល់ ១៩៨៦ និងពីឆ្នាំ១៩៨៧ ដល់ ១៩៩០)

  • លោក គង់ គាំ (ពីឆ្នាំ ១៩៨៦ ដល់ ១៩៨៧)

  • ព្រះអង្គម្ចាស់ នរោត្ដម សិរីវឌ្ឍ (ពីឆ្នាំ ១៩៩៣ ដល់ ១៩៩៤)

  • លោក អ៊ឹង ហួត (ពីឆ្នាំ ១៩៩៤ ដល់ ១៩៩៨)

  • លោក ហោ ណាំហុង (ពីឆ្នាំ ១៩៩៨ ដល់ ២០១៦)

  • លោក ប្រាក់ សុខុន (ពីឆ្នាំ ២០១៦ ដល់​បច្ចុប្បន្ន)៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;