ក្រុមហ៊ុនចិន គ្រោង​វិនិយោគ​ចិញ្ចឹមត្រី​ដែល​អាច​ផ្តល់ចំណូល​ដល់ខ្ទង់​ម៉ឺន​ដុល្លារ​ក្នុង១ឆ្នាំ ​នៅ​កម្ពុជា

  • 2019-04-14 12:25:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​ចិន Hainan XiangTai Fishery Co, Ltd. គ្រោង​វិនិយោគ​ការ​ចិញ្ចឹមត្រី​ក្នុងបែរ​ក្នុងសមុទ្រ នៅក្នុងកម្ពុជា ដោយ​ប្រទេស​នេះ មាន​កម្រិត​សីតុណ្ហភាព​សមស្រប​អាច​ចិញ្ចឹម​ត្រីបែបនេះ​បាន​យ៉ាងល្អ។ នេះបើតាម​ការ​បញ្ជាក់​របស់លោក Liu Rong Rie ប្រធានក្រុមហ៊ុន ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​ជាមួយ​លោក វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ​២០១៩ ក្នុង​ឱកាស​ដែលលោករដ្ឋមន្រ្តី ចុះ​ពិនិត្យ​នៅកន្លែងកែច្នៃ និង​វេចខ្ចប់​កន្លែង​ផលិត​ចំណី​ត្រី និង​មន្ទីរពិសោធន៍​របស់​ក្រុមហ៊ុន​នេះ នៅ​ប្រទេសចិន។

រូបថត៖ ក្រសួងកសិកម្ម
លោក​ប្រធាន​ ​លើកឡើង​ថា ក្រុមហ៊ុនលោក​កំពុង​រង់ចាំ​ការ​អនុញ្ញាត​ពី​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដើម្បី​ដាក់ទុន​វិនិយោគ ហើយ​ដើម្បី​ធ្វើឱ្យ​ប្រសើរជាងនេះទៅទៀត ក្រុមហ៊ុន​នឹងប្រើប្រាស់​បច្ចេកវិទ្យា AI ដែល​មាន​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ខ្ពស់។

លោក Liu Rong Rie បាន​រៀបរាប់​ថា ការ​ចិញ្ចឹម​ត្រី​ក្នុង​បែរ​ក្នុង​សមុទ្រ​នេះ​មាន​ផល​ចំណេញ​ច្រើន ជាពិសេស​បង្កើន​ប្រាក់​ចំណូល​ដល់​ប្រជាកសិករ​ប្រមាណ ១២០០០​ដុល្លារក្នុង១ឆ្នាំ និងបង្កើត​ការងារ​ប្រមាណ ៤ម៉ឺន​នាក់ ដោយ​រួមទាំង​កម្មករ​កែច្នៃ ចញ្ចឹម និង​មន្ទីរ​ពិសោធន៍។

ការចិញ្ចឹមត្រីក្នុងបែរ នៅខេត្តព្រះសីហនុ។ រូបថត៖ រដ្ឋបាលជលផល

ជាការ​ឆ្លើយតប​លោក វេង សាខុន បាន​ស្វាគមន៍​នូវការ​វិនិយោគ​បែបនេះ​នៅ​កម្ពុជា និងជំរុញ​ឱ្យ​ក្រុមហ៊ុន​សហការ​ឱ្យ​កាន់តែ​ជិតស្និត​ជាមួយ​រដ្ឋបាល​ជលផល និងស្ថាប័ន​ពាក់ពន្ធ័​ដើម្បី​ពន្លឿន​នូវ​ដំណើរការ​ឱ្យ​បាន​ឆាប់ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ត្រី​ក្នុងស្រុក​កាន់តែ​កើនឡើង និង​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​ផងដែរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;