៣១នាក់ស្លាប់ និង៩០នាក់​រង​របួស ដោយសារ​គ្រោះថ្នាក់ចរាចរណ៍​ ថ្ងៃទី១៣-១៤ មេសា

  • 2019-04-15 04:46:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក​ទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ រយៈពេល ២ថ្ងៃ ពីថ្ងៃទី១៣, ១៤ ខែមេសា ឆ្នាំ២០១៩ បានកើត​ឡើង​ចំនួន ៥៥លើក បណ្ដាល​ឲ្យ​មនុស្សស្លាប់ចំនួន ៣១នាក់ និង​របួសចំនួន ៩០នាក់ ដែលក្នុង​នោះ របួសធ្ងន់ ៦៨នាក់។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន​នគរបាលចរាចរណ៍​ និង​សណ្ដាប់ធ្នាប់​ នៃ​អគ្គ​ស្នងការដ្ឋាន​នគរបាលជាតិ។

រូបតំណាង
បើ​គិត​តែ​នៅ​ថ្ងៃ​ទី១ នៃ​ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ គឺ​ថ្ងៃ​ទី១៤ ខែមេសា គ្រោះថ្នាក់ចរាចរណ៍បាន​កើតឡើង ៣១លើក បណ្ដាល​ឲ្យ​មនុស្សស្លាប់ចំនួន ១៧នាក់ របួសធ្ងន់ ៣២នាក់ និង​របួសស្រាល ១៥នាក់។

របាយការណ៍​ដដែល បាន​បញ្ជាក់ថា រាជធានី-ខេត្ត ដែលមានជន​រងគ្រោះ​ច្រើនជាងគេ មានដូចជាខេត្តត្បូងឃ្មុំ គ្រោះថ្នាក់ ២លើក ស្លាប់ ៤នាក់ ខេត្តកំពង់ស្ពឺ គ្រោះថ្នាក់ ១លើក ស្លាប់ ៣នាក់ រាជធានីភ្នំពេញ ៦លើក ស្លាប់ ២នាក់ បាត់ដំបង ២លើក ស្លាប់ ២នាក់ ខេត្តកណ្ដាល ២លើក ស្លាប់ ២នាក់ និង​ខេត្តក្រចេះ គ្រោះថ្នាក់ ៣ លើក ស្លាប់ ២នាក់។

គ្រោះថ្នាក់​ភាគច្រើន គឺ​បណ្ដាល​មក​ពី​ការ​បើកបរ​ហួស​ល្បឿន​កំណត់ បើក​បរ​ក្នុង​ស្ថានភាពស្រវឹង បើក​ជែង បើក​មិនប្រកាន់ស្ដាំ និងមិនគោរពសិទ្ធិគ្នា៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;