Ajax ធ្វើឲ្យ Ronaldo ធ្លាក់​ចេញ​ពី Champions League ជាលើកដំបូង ក្នុងរយៈពេល ៤ឆ្នាំ

  • 2019-04-16 23:31:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​Ajax បាន​បន្ត​ដំណើរ​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ UEFA Champions League យ៉ាង​គួរ​ឲ្យភ្ញាក់ផ្អើល ក្រោយ​យកឈ្នះ Juventus ២-១ ក្នុង​ជើង​ទី២ វគ្គ​៨ក្រុម​ចុងក្រោយ កាលពីយប់មិញ ក្រោយ​ស្មើគ្នា ១-១ កាលពីជើងទី១។

កីឡាករ Ajax អបអរក្រោយជ័យជម្នះ (រូបភាពផ្ដល់សិទ្ធិដោយ Reuters)
នៅ​ក្នុង​ការប្រកួត​នេះ Cristiano Ronaldo ដែល​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​នេះ ៥ដង បាន​តែត​បញ្ចូលទី នៅ​នាទី ២៨ ឲ្យ​ក្រុមម្ចាស់ផ្ទះ​សេះបង្កង់ នាំមុខ​មុន ១-០។ ប៉ុន្តែ​ Donney van de Beck បាន​ស៊ុត​ទម្លុះ Wojciech Szczesny តាម​ស្មើ​វិញ នៅ​នាទី៣៤។ ចូលតង់ទី២ នាទី ៦៧ De Ligt បាន​តែតបញ្ចូលទី ឲ្យ​ក្រុម​មកពីហូឡង់ បញ្ចប់​ដំណើរ​របស់​ក្រុមជើងឯក​អ៊ីតាលី ដោយលទ្ធផល ២-១។
Ronaldo សោកស្ដាយក្រោយ​ការប្រកួត (រូបភាពផ្ដល់សិទ្ធិដោយ Reuters)

សូមបញ្ជាក់ថា នេះ​ជា​លើកដំបូងដែល​ Ajax បាន​ឡើង​ទៅ​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ UCL គិត​ចាប់​ពីឆ្នាំ ១៩៩៧ មក ពោល​គឺជំនាន់កីឡាករ Danny Blind ដែល​ជា​ឪពុក​របស់​ Daley Blind កីឡាករ​បច្ចុប្បន្ន​របស់ Ajax។

លទ្ធផល​មួយគូទៀត គឺ Barcelona ៣-០ Manchester United (សរុបទាំង២ជើង ៤-០)៕

សូមទស្សនា​វីដេអូហាយឡាយខាងក្រោមនេះ៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;