ខេត្ត២​ទទួល​បាន​ភ្ញៀវ​ច្រើន​ជាងគេ ខណៈ​សៀមរាប​ស្ថិតនៅ​លេខ៣ ក្នុង​អំឡុង​ចូលឆ្នាំខ្មែរ ៣ថ្ងៃ

  • 2019-04-17 02:58:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2779

ចន្លោះមិនឃើញ

យោងតាម​ស្ថិតិ​របស់​ក្រសួង​ទេសចរណ៍​បង្ហាញថា ​ក្នុង​រយៈពេល​៣ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរពីថ្ងៃ​ទី១៤-១៦ ខែ​មេសា ឆ្នាំ​២០១៩ កម្ពុជា ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ជាង ៤,៧២លាននាក់ កើនឡើង ៦៧,០២​ភាគរយ ​បើធៀប​នឹង​ឆ្នាំមុន។ ក្នុងនោះ​ ខេត្ត​បាត់ដំបង គឺ​ទទួល​បាន​ភ្ញៀវទេសចរ​ច្រើនជាងគេ​ដែលមានចំនួន​រហូតដល់​ជាង ៨៧​ម៉ឺន​នាក់ (​ភ្ញៀវជាតិ​ជាង ៨៦,៩១ម៉ឺន​នាក់ និង​អន្តរជាតិ​ចំនួន​ ៨៥២នាក់)។

រូបថត៖ ហ្វេសប៊ុកសង្ក្រាន្តបាត់ដំបង

បន្ទាប់ពី​ខេត្ត​បាត់ដំបង គឺ​ខេត្ត​ស្វាយរៀង ​ដែល​​មាន​ចំនួន​ជាង ៤៦,៧៥​ម៉ឺននាក់ ក្នុងនោះ​ភ្ញៀវជាតិ​ជាង ៤៦,៧៤ម៉ឺននាក់ និង​ភ្ញៀវ​អន្តរជាតិចំនួន ៣២នាក់។ ដោយ​ឡែក ខេត្ត​សៀមរាប គឺ​ស្ថិតនៅលេខ៣ ដែល​ទទួល​បាន​ភ្ញៀវ​ជាង ៣៨,៦៦​ម៉ឺននាក់ ក្នុងនោះ ភ្ញៀវ​ជាតិ ៣៦ម៉ឺននាក់ និង​អន្តរជាតិជាង ២,៦ម៉ឺននាក់។

រូបថត៖ ហ្វេសប៊ុកសង្ក្រាន្តស្វាយរៀង
រូបថត៖ មន្ទីរទេសចរណ៍ខេត្តសៀមរាប

ក្រៅពីនេះ រាជធានី-ខេត្ត​ដែល​ទទួលបាន​ភ្ញៀវ​ទេសចរ​សរុប ក្នុង​អំឡុង​ចូលឆ្នាំ​ខ្មែរ​៣ថ្ងៃ​នេះ​រួមមាន៖

-ភ្នំពេញ៖ ជាង ២០,៨១ម៉ឺននាក់

-កំពង់ធំ៖ ជាង ២១,៧៥ម៉ឺននាក់

-ឧត្តរមានជ័យ៖ ជាង ៣,៣ម៉ឺននាក់

-ព្រះ​វិហារ៖ ជាង ១៣,៥៩ម៉ឺននាក់

-ព្រះសីហនុ៖ ជាង ១៩,១៤ម៉ឺននាក់

-កំពត៖ ជាង ១៣,៧១ម៉ឺននាក់

-កែប៖ ជាង ១៤,៥៩ម៉ឺននាក់

-កោះកុង៖ ជាង ៣,៦ម៉ឺននាក់

-ក្រចេះ៖ ជាង ១២,៣៤ម៉ឺននាក់

-មណ្ឌល​គិរី៖ ជាង ២,៥ម៉ឺននាក់

-រតនគិរី៖ ជាង ៧,៨ម៉ឺននាក់

-ស្ទឹង​ត្រែង៖ ជាង ៤,៧ម៉ឺននាក់

-បន្ទាយមានជ័យ៖ ជាង ១៦,៥៤ម៉ឺននាក់

-ប៉ៃលិន៖ ជាង ៨,២ម៉ឺននាក់

-ពោធិ៍សាត់៖ ជាង ៤,៩ម៉ឺននាក់

-កំពង់ចាម៖ ជាង ៣៣,២៦ម៉ឺននាក់

-កំពង់ឆ្នាំង៖ ជាង ១៦,០៨ម៉ឺននាក់

-កំពង់ស្ពឺ៖ ជាង ១១,៧៣ម៉ឺននាក់

-កណ្តាល៖ ជាង ៣១,៦២ម៉ឺននាក់

-ព្រៃវែង៖ ជាង ៣១,៩២ម៉ឺននាក់

-តាកែវ៖ ជាង ៥,៤ម៉ឺននាក់

-និងត្បូងឃ្មុំ៖ ជាង ២,៣ម៉ឺននាក់៕

អត្ថបទ៖ សំភី