គ្រោះថ្នាក់​ចរាចរណ៍​​នៅ​ខេត្ត​ព្រះសីហនុ៖ រថយន្ត​ដឹកអ្នកដំណើរ បុក​របង​ផ្ទះ​ពលរដ្ឋ​ ស្លាប់ និង​របួស ជាង ២០នាក់

  • 2019-04-20 02:02:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ្រោះថ្នាក់ចរាចរណ៍​មួយ បានសម្លាប់មនុស្សចំនួន ២នាក់ និង ២០នាក់​បាន​រងរបួស (ធ្ងន់ ៧នាក់, ស្រាល ១៣នាក់) ដោយ​រថយន្តដឹក​អ្នកដំណើរ បាន​បើកបុក​​របងផ្ទះប្រជាពលរដ្ឋ ព្រមទាំង​បង្គោលភ្លើង។ ហេតុការណ៍នេះ កើតឡើងកាលពីយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ នៅលើផ្លូវ​បេតុង ត្រង់ចំណុច ជិតរោងចក្រទឹកកកអូរពីរ ស្ថិតក្នុង ភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។

យោងតាមរបាយការណ៍របស់ប៉ូលិសបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយខ្លួនឯង គឺ​រថយន្ត ០១គ្រឿងម៉ាក SSANGYONG ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ2Q-8694 អ្នកបើកបរឈ្មោះ អិត វិន ភេទប្រុស អាយ ២៩ឆ្នាំ មុខរបរ រត់តាក់ស៊ី មានទីលំនៅ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ អ្នករួមដំណើរ មាន​ចំនួន ២១នាក់ ស្រី ៥នាក់ (អ្នករួមដំណើរទាំងអស់មានទីលំនៅភូមិតាសាល ឃុំផ្ទះរ៉ុង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ មុខរបរ កម្មករសំណង់) មានទិសដៅចុះចំណោត ពីជើង ឆ្ពោះទៅ ត្បូង លុះមកដល់ចំណុចខាងលើ រថយន្តហ្រ្វាំងមិនស៊ី បានជ្រុលទៅបុកនឹងរបងផ្ទះ ព្រមទាំងបង្គោលភ្លើងអស់ ១ដើម ។

គ្រោះថ្នាក់នេះបណ្ដាលឲ្យស្លាប់មនុស្សចំនួន ២នាក់ រងរបួសធ្ងន់មនុស្សចំនួន ៧នាក់ និង​​រងរបួស​ស្រាលមនុស្សចំនួន ១៣នាក់។ រីឯវត្ថុតាង រថយន្ត ០១គ្រឿង សមត្ថកិច្ចយកមករក្សារទុកនៅ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;