រាជរដ្ឋាភិបាល តែងតាំង​អភិបាល​ខណ្ឌបឹងកេងកង និងខណ្ឌកំបូល

  • 2019-04-20 14:50:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញអនុក្រឹត្យ​តែងតាំង​អភិបាល​ នៃ​គណៈ​អភិបាល​ខណ្ឌ​ថ្មី​ទាំង២ របស់​រាជធានីភ្នំពេញ ពោល​គឺ​តែងតាំង​លោក ធឹម សំអាន ជាអភិបាលខណ្ឌបឹងកេងកង និងលោក ឃឹម ស៊ុនសូដា ជាអភិបាលខណ្ឌកំបូល។ នេះ​បើ​យោង​តាម​អនុក្រឹត្យ ចុះហត្ថលេខា​ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ ដោយ​សម្ដេច​នាយករដ្ឋមន្រ្ដីហ៊ុន សែន។

លោក ធឹម សំអាន
លោក ឃឹម ស៊ុនសូដា

សូមជម្រាបថា លោកធឹម សំអាង ជាអតីតអភិបាលរងខណ្ឌទួលគោក ចំណែក​លោកឃឹម ស៊ុនសូដា ជាអតីតអភិបាលរងខណ្ឌពោធិសែនជ័យ។

ក្រៅពី​តែងតាំងអភិបាលខណ្ឌថ្មីទាំង២ រាជរដ្ឋាភិបាល​ក៏បានចេញអនុក្រឹត្យតែងតាំងអភិបាលខណ្ឌចំការមនថ្មីផងដែរ ពោល​គឺ​តែងតាំង​លោកថេង សុថុល ជាអភិបាលខណ្ឌចំការមន ជំនួសលោកព្រុំ សំខាន់ ដែលត្រូវផ្ទេរ​ទៅបម្រើការងារនៅសាលារាជធានីភ្នំពេញវិញ។ លោក ថេង សុថុល ជាអតីត​អភិបាលរងខណ្ឌច្បារអំពៅ។

គួររំលឹកផងដែរថា ខណ្ឌបឹងកេងកង និង​ខណ្ឌកំបូល ជា​ខណ្ឌ​ថ្មី​របស់​រាជធានី​ភ្នំពេញ ដែល​ទើប​បង្កើត​ឡើង​ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ កន្លងទៅ។ អនុក្រឹត្យ​នោះ បញ្ជាក់ថា ខណ្ឌបឹងកេងកង ត្រូវ​បាន​បង្កើតឡើង ដោយ​កាត់​យក​សង្កាត់​ចំនួន ៧ ពី​ខណ្ឌចំការមន ដែល​រួមមាន​ សង្កាត់​បឹងកេងកង​ទី១ សង្កាត់បឹងកេងកងទី២ សង្កាត់បឹងកេងកងទី៣ សង្កាត់អូឡាំពិច សង្កាត់ទំនប់ទឹក សង្កាត់ទួលស្វាយព្រៃទី១ និងសង្កាត់ទួលស្វាយព្រៃទី២។ ចំណែកខណ្ឌកំបូល ត្រូវកាត់​យក​សង្កាត់ចំនួន ៦ ពីខណ្ឌពោធិ៍សែនជ័យ គឺសង្កាត់កំបូល សង្កាត់កន្ធោក សង្កាត់ឱឡោក សង្កាត់ភ្លើងឆេះរទេះ សង្កាត់បឹងធំ និងកាត់១សង្កាត់ទៀតពីខណ្ឌដង្កោ គឺសង្កាត់ប្រទះឡាង៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទពេញនិយម
;