សមរភូមិ Top 4 EPL៖ Man Utd និង Arsenal នាំគ្នា​ចាញ់ ដូច Spurs ដែរ!

  • 2019-04-22 01:36:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម Manchester United និង Arsenal ដែល​ជា​ក្រុម​កំពុង​ប្រជែង​យក​តំណែង Top 4 នៅ English Premier League នោះ បាន​ចាញ់​ដូចគ្នា ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី ៣៤ កាលពីយប់មិញនេះ ពោលគឺ Man Utd ចាញ់​ក្រុម​ម្ចាស់ផ្ទះ Everton ៤-០ រីឯ Arsenal ចាញ់​ក្រុម​ភ្ញៀវ Crystal Palace ២-៣។

កីឡាករ​ Man Utd ខកចិត្ត​ក្រោយ​គេ​ស៊ុត​ចូល (រូបភាពផ្ដល់សិទ្ធិដោយ Reuters)
លទ្ធផលនេះ ធ្វើ​ឲ្យ​ក្រុម​ទាំង ២ នៅ​តែ​ឈរ​ពីក្រោម Tottenham Hotspur ដដែល បើទោះ​បី​ Spurs ចាញ់ Man City ១-០ កាលពីថ្ងៃ​សៅរ៍​ក៏ដោយ។

អ្នកចាត់ការ​ក្រុម Man Utd លោក Ole Gunnar Solskjaer បាន​និយាយ​ក្រោយចប់ការប្រកួត​ថា យប់មិញនេះ ក្រុមរបស់គាត់​គឺ​ចាញ់ Everton គ្រប់​ចំណុច​ទាំងអស់ ទាំង​ពិន្ទុ និង​ទម្រង់លេង។ លោក​បាន​សូមទោស​អ្នកគាំទ្រ​ទាំង​អស់ ចំពោះ​លទ្ធផល​ដ៏​អាក្រក់​ និង​ទម្រង់​លេង​ដ៏​អន់​នោះ។

រូបភាព​ផ្ដល់សិទ្ធិដោយ Reuters

ចំណែក​លោក Unai Emery អ្នកចាត់ការ Arsenal បាននិយាយថា ការ​ប្រជែង​យកតំបន់ Top 4 គឺ​ពិបាក ប៉ុន្តែអ្វីៗ​គឺ​ស្ថិត​នៅ​ក្នុង​ដៃ Arsenal នៅឡើយទេ។

សូមបញ្ជាក់ថា Arsenal មាន ៦៦ពិន្ទុ ក្នុង ៣៤ប្រកួត ឈប់​លេខ៤ ក្រោម​ក្រុម​លេខ ៣ Spurs ចំនួន ១ពិន្ទុ រីឯ Man Utd មាន ៦៤ពិន្ទុ ឈរ​លេខ ៦៕

ទស្សនា​វីដេអូ​ហាយឡាយ Everton ៤-០ Man Utd

ទស្សនាវីដេអូហាយឡាយ Arsenal ២-៣ Crystal Palace

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;