ចារកម្ម​ស្រីលង្កា ព្រមាន​អំពី​ភេរវកម្ម ១០​ថ្ងៃ មុន​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​ស្លាប់​មនុស្ស​ជាង ២០០​នាក់

  • 2019-04-22 01:42:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 14

ចន្លោះមិនឃើញ

លិខិត​មួយ​ដែល​ព្រមាន​អំពី​លទ្ធភាព​នៃការ​វាយប្រហារ​ភេរវកម្ម​នៅក្នុង​ប្រទេស​ស្រីលង្កា ត្រូវបាន​បញ្ជូន​ទៅកាន់​កម្លាំងសន្តិសុខ ប្រមាណ១០ថ្ងៃ មុន​ថ្ងៃ​ហេតុការណ៍​បំផ្ទុះ​គ្រាប់​បែក​នៅ​ថ្ងៃបុណ្យ​សាសនា​គ្រឹស្ត Easter Sunday ដែល​បណ្តាល​ឱ្យ​មនុស្ស​ជាង ២០០នាក់​បាន​ស្លាប់ និង​របួស​ជាង ៤០០នាក់។

រូបថត៖ ផ្តល់សិទ្ធិដោយ Reuters

កាលពីថ្ងៃទី១១ ខែ​មេសា ឆ្នាំ​២០១៩ ភ្នាក់ងារ​ចារកម្ម​ស្រីលង្កា បាន​ចេញសេចក្តី​ព្រមាន​នៅ​ទូទាំងប្រទេស អំពីលទ្ធផល​នៃការ​វាយប្រហារ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត នៅ​វិហារ​កាតូលិក និង​ស្ថានទូត​ឥណ្ឌា​នៅក្រុង​កូឡុំបូ ដោយ​ក្រុម​ភេរវកម្ម​អ៊ីស្លាម​ជ្រុលនិយម​មួយ​ឈ្មោះ «National Thowheed Jamath»។

លោក Harin Fernando រដ្ឋមន្រ្តី​ក្រសួង​ទូរគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការងារ​បរទេស និង​កីឡា​នៃ​ប្រទេស​ស្រីលង្កា បាន​បង្ហាញ​លិខិត​ព្រមាន​នេះ នៅ​លើ​បណ្តាញ​ទ្វីតធើ​របស់​លោក ដោយ​បញ្ជាក់​ថា មន្រ្តី​ចារកម្ម​មួយ​ចំនួន បាន​ដឹង​មុនពី​ហេតុការណ៍​នេះ ដោយ​ត្រូវចាត់វិធានការ​យ៉ាងតឹងរឹង ប៉ុន្តែ​លោក​ចោទសួរថា ហេតុអ្វី​ការព្រមាន​នេះ មិនត្រូវបានគេអើពើ។

រូបថត៖ ផ្តល់សិទ្ធិដោយ Reuters

យ៉ាងណាក៏ដោយ​ ការ​វាយប្រហារ​បំផ្ទុះ​គ្រាប់បែក​នៅតាម​វិហារកាតូលិក និង​សណ្ឋាគារ​មួយចំនួន នៅស្រីលង្កា កាលពី​ថ្ងៃទី២១ ខែ​មេសា ឆ្នាំ​២០១៩ ​ម្សិលមិញ​នេះ គឺមិន​ទាន់​មានក្រុម​ណាមួយ​ចេញមក​បញ្ជាក់​ពី​ទង្វើ​របស់​ខ្លួន​នៅឡើយ​ទេ៕

ចុចអាន​បន្ថែម៖ ស្លាប់​និង​របួស​ជាង ៦០០​នាក់ ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក ៨លើក​ផ្ទួនៗ​គ្នា​នៅ​ស្រីលង្កា

ប្រភព៖ RT ប្រែ​សម្រួល៖ សំភី

;