៣ វិនាទី អាច​ឆែក​មើល​ ក្នុង​ខ្លួន​មាន​ជាតិ​ទឹក​គ្រប់​គ្រាន់​ឬ​អត់

  • 2019-04-22 02:51:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាកាសធាតុ​ក្ដៅ​បាន​ឈាន​ចូល​មក​ដល់ រឿង​ដែល​ចាំ​បាច់​បំផុត​គឺ​ត្រូវ​បំពេញ​ជាតិ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​​ដល់​រាង​កាយ​ ដើម្បី​​បង្ការ​ផល​ប៉ះពាល់​មួយ​ចំនួន​កើត​មាន​ដោយ​សារ​​ខ្វះ​ជាតិ​ទឹក។ ប៉ុន្តែ ធ្វើ​បែប​ណា​ទើប​ដឹង​ថា​រាងកាយ​របស់​អ្នក​មាន​ជាតិ​ទឹក​គ្រប់​គ្រាន់​នោះ?

ខាង​ក្រោម​នេះ​ជា​វិធី​សាក​ល្បង​មើល​ ថា​​ក្នុង​ខ្លួន​របស់​អ្នក​មាន​ជាតិ​ទឹក​គ្រប់គ្រាន់​ឬ​ក៏​អត់ ដែល​ជា​ការ​ណែនាំ​ពី​អ្នក​ជំនាញ​ ហើយ​វា​​ប្រើ​​ពេល​ត្រឹម​តែ ៣ វិនាទី​ប៉ុណ្ណោះ ៖

  • ប្រើ​ម្រាម​ដៃ​ពីរ​ ចាប់​ទាញ​ស្បែក​​ដែល​ស្ថិត​នៅ​លើ​​ខ្នង​ដៃ ឬ ស្បែក​លើ​​ឆ្អឹង​ដង​កាំបិត​ ឬ​ស្បែក​លើ​ពោះ​ក៏​បាន
  • ក្រោយ​ពី​ទាញ​បាន​ប៉ុន្មាន​វិនាទី​រួច​ហើយ ព្រលែង​ដៃ​វិញ​

​ផ្អែក​តាម​ ​​Medline Plus នៃ​​បណ្ណាល័យ​ឱសថ​ជាតិ​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​ថា​ ប្រសិន​បើ​ស្បែក​អ្នក​ត្រឡប់​មក​ដូច​ដើម​វិញ​ភ្លាមៗ គ្មាន​អ្វី​គួរ​ឲ្យ​ព្រួយ​បារម្ភ​នោះ​ទេ ព្រោះ​វាយ​មាន​ន័យ​ថា​រាង​កាយ​អ្នក​មាន​ជាតិ​ទឹក​គ្រប់​គ្រាន់។ យ៉ាងណាក្ដី​ ប្រសិន​បើ​ស្បែក​ត្រូវ​ការ​ពេល​ប៉ុន្មាន​វិនាទី​ ឬ ប៉ុន្មាន​នាទី​ដើម្បី​ត្រឡប់​មក​សភាព​ដើម​វិញ​នោះ ជា​សញ្ញា​បង្ហាញ​ថា​​រាង​កាយ​របស់​អ្នក​មាន​ជាតិ​ទឹក​មិន​​គ្រប់គ្រាន់ ត្រូវ​បំពេញ​ជាតិ​ទឹក​បន្ថែម៕

​​

ប្រភព៖ VNReview ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;