កម្ពុជា ស្នើឱ្យ​អាស៊ាន​គាំទ្រ​ខ្លួន ជុំវិញ​ការ​យក​ពន្ធ​អង្ករ​របស់​សហភាព​អឺរ៉ុប

  • 2019-04-23 03:49:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 7

ចន្លោះមិនឃើញ

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម បាន​លើកឡើង​អំពី​សំណើ​របស់​កម្ពុជា ក្នុង​ការ​ស្នើសុំ​ឱ្យ​មាន​សេចក្តី​ប្រកាស​រួម​អាស៊ាន​ស្តីពី ការដាក់​វិធានការ​ការពារ​របស់​សហភាព​អឺរ៉ុប​មកលើ​អង្ករ Indica កម្ពុជា ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់ការ​នាំចេញ​អង្ករ​របស់​កម្ពុជា និង​ស្នើឱ្យ​ប្រទេស​ជា​សមាជិក​អាស៊ាន ណែនាំ​ស្ថាន​បេសកកម្ម​របស់​ខ្លួន​ប្រចាំ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ដើម្បី​ចេញ​សេចក្តី​ប្រកាស​គាំទ្រ​កម្ពុជា។ នេះបើតាម​ការចុះផ្សាយ​របស់​ក្រសួងពាណិជ្ជកម្ម។

រូបថត៖ ក្រសួងពាណិជ្ជកម្ម

ការ​ថ្លែង​ខាងលើ​នេះ ធ្វើឡើង​ក្នុង​ពេល​ដែល​លោក ​ប៉ាន សូរស័ក្តិ  ចូលរួម​ក្នុង​កិច្ច​ពិគ្រោះ​យោបល់ រដ្ឋមន្រ្តី​សេដ្ឋកិច្ច​អាស៊ាន និង​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន និង​កិច្ចប្រជុំ​ពិសា​អាហារ​ការងារ​ពេលល្ងាច​ថ្នាក់​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​អាស៊ាន ក្នុង​ឱកាស​នៃ​កិច្ច​ប្រជុំ​ចង្អៀត​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​អាស៊ាន លើកទី​២៥ នៅ​សណ្ឋាគារ Angsana Laguna Phuket នៅ​កោះ​ភូកេត ប្រទេស​ថៃ កាលពី​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០១៩។

រដ្ឋមន្រ្តី​សេដ្ឋកិច្ច​អាស៊ាន​បាន​ឯកភាព និង​គាំទ្រ​សំណើ​របស់​កម្ពុជា​នេះ​។

រូបថត៖ ក្រសួងពាណិជ្ជកម្ម

សូម​រំលឹក​ថា កាលពី​ខែ​មករា ឆ្នាំ​២០១៩ សហភាព​អឺរ៉ុប បាន​ចាប់ផ្តើម​គិត​ពន្ធ​លើអង្ករ​កម្ពុជា ចំនួន​៤ប្រភេទ ដែល​នឹង​ធ្វើឱ្យ​កម្ពុជា ខាតបង់​លើការ​បង់ពន្ធ​នេះ ប្រមាណ ៥០លាន​ដុល្លារ​ក្នុង១ឆ្នាំ​។ EU បាន​សម្រេច​កំណត់ពន្ធ​តម្លៃ ១៧៥អឺរ៉ូ ក្នុង​អង្ករ១តោន​នៅឆ្នាំ​ដំបូង បន្ទាប់​មក​អត្រា​ដកហូត​ពន្ធ​គយ​នឹងធ្លាក់ចុះ​ដល់​ចំនួន ១៥០អឺរ៉ូ​នៅឆ្នាំ​ទីពីរ ហើយ​នៅឆ្នាំទី៣ អត្រា​ពន្ធគយ​លើ​អង្ករ​នាំចូល​ពីកម្ពុជា នឹង​ធ្លាក់ចុះ​មក​នៅត្រឹម​១២៥អឺរ៉ូ ហើយ​នៅឆ្នាំ​បន្ត​​បន្ទាប់​តម្លៃ​នឹងធ្លាក់​ចុះ​បន្ថែម​ផងដែរ។

ក្នុង​វេទិកា​រាជរដ្ឋាភិបាល-ផ្នែក​ឯកជន​លើកទី១៨ នៅ​វិមាន​សន្តិភាព នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ​២០១៩ សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន  បាន​ជំរុញ​ឱ្យ​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម ពិនិត្យ​អំពីលទ្ធភាព​នៃការ​ប្តឹង​ទៅអង្គការពាណិជ្ជកម្ម​ពិភពលោក (WTO) ជុំវិញ​ការកំណត់​យកពន្ធ​អង្ករ​កម្ពុជា ពី​សំណាក់​សហភាព​អឺរ៉ុប។

សម្តេច​អះអាង​ថា  បញ្ហានៃ​ការ​កំណត់​ពន្ធ​អង្ករ​របស់​កម្ពុជា​នេះ គឺ​មិន​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA នោះទេ ប៉ុន្តែ​គឺ​ពាក់ព័ន្ធ​ទៅនឹង​តម្លៃ​អង្ករ​របស់​អ៊ីតាលី ដែល​លក់​ថ្លៃជាង​អង្ករ​កម្ពុជា ហើយ​មិនអាច​ដណ្តើម​ឈ្នះ​កម្ពុជា នៅ​លើ​ទីផ្សារ​សហភាព​អឺរ៉ុប។ សម្តេច​បន្ថែម​ថា ការ​យកពន្ធអង្ករ​កម្ពុជា ក៏នឹង​ធ្វើឱ្យ​ប៉ះពាល់​ដល់ការ​ចំណាយរបស់​​អ្នក​ប្រើប្រាស់​នៅ​បណ្តា​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប​ផងដែរ៕

អត្ថបទ៖ សំភី

;