ក្រសួងមហាផ្ទៃ អនុញ្ញាត​ឱ្យ​បង្កើត​ «គណបក្ស​ខ្មែរ​អភិរក្ស​និយម» របស់​លោក រៀល ខេមរិន្ទ្រ ហើយ

  • 2019-04-23 09:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​មហាផ្ទៃ​ បាន​​អនុញ្ញាត​ឱ្យ​បង្កើត​ «គណបក្ស​ខ្មែរ​អភិរក្ស​និយម» ហើយ​នៅ​ថ្ងៃទី២៣ ខែ​មេសា ឆ្នាំ​២០១៩​នេះ។ នេះបើតាម​លិខិត​ជូនដំណឹង​របស់​សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ផ្ញើទៅកាន់​លោក រៀល ខេមរិន្រ្ទ ដែល​ជា​ស្ថាបនិក​នៃ​គណបក្ស​នេះ។

គណបក្ស​នេះ​មាន​អក្សរកាត់ គ.ខ.អ មាន​ទីតាំង​ក្នុង​សង្កាត់​បឹងទំពុន​ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក រៀល ខេមរិន្រ្ទ (រូបថត៖ RFI Khmer)

​ក្នុង​លិខិត​នេះ​បញ្ជាក់​ថា ដើម្បី​ទទួល​បាន​នូវ​សុពលភាព និង​អាច​ធ្វើ​សកម្មភាព​ស្របតាមច្បាប់​ស្តីពី​គណបក្ស​នយោបាយ «គណបក្ស​ខ្មែរ​អភិរក្សនិយម» ត្រូវ​ស្នើសុំ​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ ស្របតាម​មាត្រា ៩ វក្យខណ្ឌទី២ មាត្រាទី ១៨ ថ្មី មាត្រា១៩ថ្មី និង​មាត្រា ២០ នៃច្បាប់ស្ដី​ពី​គណបក្ស​នយោបាយ។

សូម​រំលឹក​ថា មុន​ដាក់​ឈ្មោះ «គណបក្ស​ខ្មែរ​អភិរក្ស​និយម» លោក​ រៀល ខេមរិន្ទ្រ បាន​ស្នើបង្កើត​គណបក្ស​ឈ្មោះ «គណបក្ស​ចក្រភពខ្មែរ» ប៉ុន្តែ​ត្រូវបាន​រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃទី២៦ ខែមីនា ឆ្នាំ​២០១៩ បាន​ស្នើឱ្យ​លោក រៀល ខេមរិន្ទ្រ ប្តូរ​ឈ្មោះ​ចេញវិញ ដោយ​សារនេះគឺ​ជាអតីតឈ្មោះ​ប្រវត្តិសាស្រ្ត​របស់​ប្រទេស​កម្ពុជា។

លោក រៀល ខេមរិន្ទ្រ អតីត​តំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ប្រមុខរដ្ឋ​ស្តីទី​ត្រាស់​បង្គាប់​ផ្តល់​នីតិ​សម្បទា​ឡើងវិញ កាលពី​ថ្ងៃទី១៨ ខែ​មីនា ឆ្នាំ​២០១៩។ លោក រៀល ខេមរិន្ទ្រ បាន​ដាក់ពាក្យ​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ទៅ​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០១៩៕

អត្ថបទ៖ សំភី

;