Barca នឹងលើកពានលីគ ២០១៩ ដោយមិនបាច់ប្រកួតទៀតទេ បើរឿងនេះកើតមែន

  • 2019-04-24 01:39:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម FC Barcelona បានយកឈ្នះក្រុម Alavés ដោយលទ្ធផល ២-០ កាលពីយប់មិញយកបាន ៣ ពិន្ទុបន្ថែមដែលបច្ចុប្បន្នឈរលេខ ១ មាន ៨០ ពិន្ទុពេញដៃ។ ជាពិសេសគឺ ក្រុមអ្នកមានបុណ្យនៅតំបន់កាតាឡាន់នេះ នឹងក្លាយជាជើងឯកលីគឆ្នាំ ២០១៩ បានប្រសិនបើក្រុម Atletico មិនអាចយកឈ្នះក្រុម Valencia នៅថ្ងៃរាត្រីថ្ងៃព្រហស្បត្តិ៍បានទេ។

Suarez ស៊ុតគ្រាប់ទី២ យប់មិញ (រូបភាព៖ marca)
យ៉ាងណាមិញ បើក្រុម ATM អាចឈ្នះក្រុម Valencia យកបាន ៣ ពិន្ទុ តែទៅចាញ់ក្រុម Valladolid នៅថ្ងៃសៅរ៍នោះ Barca ក៏នៅតែក្លាយជាជើងឯកលីគដដែល ដោយមិនបាច់ប្រកួតជាមួយក្រុម Levante នៅថ្ងៃអាទិត្យទេ៕

ទស្សនាវីដេអូហាយឡាយខាងក្រោមនេះ៖

Suarez និង Alena អបអរពេលរកបានម្នាក់ ១ គ្រាប់យប់មិញ (រូបភាព៖ marca)

ប្រភព៖ Sport English ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;