Messi ក្លាយជា​កីឡាករ​ទី១ ដែលឈ្នះ​ជើងឯក La Liga ១០សម័យ ជាមួយ Barca

  • 2019-04-28 01:09:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Barcelona បាន​ឈ្នះ​ជើងឯក La Liga ជា​លើក​ទី ២៦ ក្រោយ​យកឈ្នះ​ក្រុម Levante ១-០ ក្នុង​សប្ដាហ៍​ទី៣៥ កាលពីយប់មិញនេះ។

១គ្រាប់​ជ័យជម្នះនេះ រកបាន​ដោយ​ Lionel Messi នៅនាទី ៦២។ ១គ្រាប់​ជ័យជម្នះនេះ ក៏ជួយ​ឲ្យ Messi ក្លាយជា​កីឡាករ​ដំបូង​គេ​នៅ Barcelona ដែល​អាច​ឈ្នះ​ជើងឯកលីគ​កំពូល​អេស្ប៉ាញ ដល់ទៅ ១០ដង។

Messi លើកពាន La Liga ជាលើកទី១០ (រូបភាពផ្ដល់សិទ្ធិដោយ Reuters)
ដោយសារ​ Barca ត្រូវ​ប៉ះ Liverpool នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជើង​ទី១ Champions League ទើប Messi ត្រូវ​អង្គុយនៅ​កៅអី​បម្រុងសិន ក្នុង​ការ​​ប្រកួត​នេះ។ យ៉ាងណាក្ដី ក្រោយ​លទ្ធផល​នៅ​តែ​ស្មើ ០-០ ទើប​ Messi ត្រូវ​បាន​ប្ដូរ​ចូល​នៅ​តង់ទី២ ហើយ​អាច​រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​តែម្ដង។
Messi អបអរ​ក្រោយ​ស៊ុត​បញ្ចូលទី (រូបភាពផ្ដល់សិទ្ធិដោយ Reuters)

សូមបញ្ជាក់ថា Messi ដែល​មានវ័យ ៣១ឆ្នាំ បាន​ចូល​លេង​ក្នុង​ក្រុមឈុតធំ Barcelona កាលពីឆ្នាំ ២០០៤ ហើយ​បាន​ឈ្នះ​ជើង​ឯក La Liga ១០ដង គឺ​នៅ​រដូវកាល 2004–05, 2005–06, 2008–09, 2009–10, 2010–11, 2012–13, 2014–15, 2015–16, 2017–18 និង 2018–19៕

Barcelona អបអរ​ពាន La Liga លើកទី២៦ (រូបភាពផ្ដល់សិទ្ធិដោយ Reuters)

សូមទស្សនា​វីដេអូហាយឡាយខាងក្រោមនេះ៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;