បច្ចេកវិទ្យា goal-line ជួយ​ឲ្យ Man City ឡើង​ឈរ​លើ​ Liverpool ជាថ្មី

  • 2019-04-29 01:42:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ Manchester City បាន​យកឈ្នះ​ក្រុម Burnley ១-០ ក្នុង​សប្ដាហ៍​ទី ៣៦ នៃ English Premier League កាលពីយប់មិញនេះ។ ១គ្រាប់​ដែល​ជួយ​ឲ្យ Manchester City ឡើង​កំពូល​តារាង​ជាថ្មីនេះ កើត​ឡើង​ដោយ​ការ​ស៊ុត​របស់ Sergio Aguero ផុត​ខ្សែ​បន្ទាត់​ទីបន្តិច នៅ​នាទី ៦៣ (អាច​មើល​ដឹង​ថាចូល តាម​រយៈ​បច្ចេកវិទ្យា Goal-line)។

កីឡាករ​ក្រុម Manchester City អបអរ​ក្រោយជ័យជម្នះ (រូបភាព​ផ្ដល់សិទ្ធិដោយ Reuters)
៣ពិន្ទុ​បន្ថែម​នេះ ជួយ​ឲ្យ City កើន​ដល់ ៩២ពិន្ទុ ក្នុង ៣៦ប្រកួត លើស​ក្រុមហង្ស​ក្រហម Liverpool ១ពិន្ទុ ដែល​មានន័យថា ក្រុម​លោក Pep Guardiola ត្រូវ​ការ​ជ័យជម្នះ​តែ២ប្រកួត​ទៀត​ប៉ុណ្ណោះ នឹង​អាច​លើក​ពាន​លីគ​កំពូល​អង់គ្លេសបានហើយ។

សូមបញ្ជាក់ថា ២ប្រកួត​ចុងក្រោយ​របស់ Man City គឺត្រូវ​ប៉ះ​ក្រុម Leicester (ក្នុងដី) នាថ្ងៃទី៦ ខែឧសភា និង​ប៉ះ Brighton (ក្រៅដី) ថ្ងៃទី១២ ខែឧសភា ចំណែក ២ប្រកួត​នៅសល់​របស់ Liverpool ជួប Newcastle (ក្រៅដី) ថ្ងៃ​ទី៤ ខែឧសភា និង​ប៉ះ Wolves (ក្នុងដី) ថ្ងៃ​ទី១២ ខែឧសភា៕

លោក Pep អបអរជាមួយអ្នកគាំទ្រ ក្រោយ​ចប់ការប្រកួត (រូបភាពផ្ដល់សិទ្ធិដោយ Reuters)

សូមទស្សនា​វីដេអូ​ហាយឡាយខាងក្រោមនេះ៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;