គួរ​ឲ្យ​គោរព! Messi ផ្ញើរសារ​ជូន​ពរ​វីរបុរស Real Madrid ​ឆាប់​ជា

  • 2019-05-02 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រោយ​រក​គ្រាប់​បាល់​បាន ២ ​គ្រាប់​យក​ឈ្នះ Liverpool ​នៅ​ក្នុង​ដី​រួច​មក ​មិន​បាន​ប៉ុន្មាន​ម៉ោង​ផង កីឡាករ Lionel Messi ​បាន​បង្ហោះ​សារ​អបអរ​ជ័យ​ជម្នះ។

Messi ​ក៏​បាន​រំឭក​ថា ​មិត្ត​រួម​ក្រុម​​និង​អ្នក​គាំទ្រ​កុំ​ទាន់​អាល​អប​ខ្លាំង​ពេក​ព្រោះ​ត្រូវ​មាន​ភារកិច្ច​ជួប​គ្នា​នៅ​ជើង​ទី ២ នៅ Anfild ​ប្រទេស​អង់គ្លេស។

យ៉ាង​ណា​មិញ​ក្នុង​នោះ​ដែរ Messi ​ក៏​ឆ្លៀត​ជូនពរ​វីរបុរស​ក្លឹប Real Madrid កីឡាករ ​Iker Casillas ឲ្យ​ឆាប់​ជា​ពី​ជំងឺ​គាំង​បេះ​ដូង​ផង​ដែរ​។​

​សូម​បញ្ជាក់​ដែរ​ថា ​អ្នក​ចាំ​ទី Casillas ​ដែល​គ្រប់​គ្នា​ស្គាល់​ថា​ជា​វីរបុរស​របស់​ក្រុម Real Madrid ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ ដោយសារ​តែ​លោក​បាន​គាំង​បេះ​ដូង​ពេល​ហ្វឹកហាត់​ជាមួយ​ក្រុម Porto ប៉ុន្តែ​ពេល​នេះ​មាន​ដំណឹង​ល្អ ​ថា​បាន​រួច​ផុត​គ្រោះ​ថ្នាក់​ហើយ៕

Messi (រូបភាព៖ twitter)

ប្រភព៖ facebook ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;