អ្នក​ម្ដាយ​របស់ Ronaldo បង្ហោះ​សារ​អបអរ Juventus តែ​ក្លាយជា​សារ​បែប​កំប្លែង​ដែល​គេ​យក​ទៅ Troll

  • 2019-05-07 02:29:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកស្រី Dolores Aveiro ដែល​ជា​អ្នក​ម្ដាយ​របស់​ Cristiano Ronaldo បាន​បង្ហោះ​សារ​អបអរ​កូនប្រុស​ ដែល​បាន​ជួយ​ក្លឹប Juventus ឈ្នះ​ពាន​លីគ​កំពូល​អ៊ីតាលី។ ប៉ុន្តែ​សារ​របស់​អ្នកស្រី បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​បាល់ទាត់​ផ្ទុះ​សំណើច​ទៅវិញ។

អ្នកស្រី Dolores Aveiro
អ្នកស្រី បាន​សរសេរ​លើ Twitter ជា​ភាសា​ព័រទុយហ្គាល់ថា៖ "Meu orgulho, meu filho" ដែល​មានន័យថា "កូន​របស់​ខ្ញុំ! មោទនភាព​របស់​ខ្ញុំ"។

បន្ថែម​លើ​សារ​នោះ អ្នកស្រី​បាន​បង្ហោះ​រូបភាព ដែល​មាន​សរសេរ​អក្សរ​ពីលើរូបថា៖ "Cristiano, ese jugador que rescato a la Juventus del descenso e hizo que volvieran a gunar una liga despues de casi 20 anos de sequia. Inncreible"។ សារ​នេះ មានន័យថា៖ "'Cristiano, ជា​កីឡាករ​ដែល​បាន​ជួយ​ស្រោចស្រង់ Juventus មិន​ឲ្យ​កាត់​ចេញ​ពី​លីគ​កំពូល ហើយ​ជួយ​ឲ្យ​ក្លឹប​នេះ ឈ្នះ​ជើងឯក​លីគ ក្រោយ​ខកខាន​ឈ្នះ​ស្ទើរ​តែ​ជិត ២០ឆ្នាំ​មកហើយ។ ពិត​ជា​មិន​គួរ​ឲ្យ​ជឿមែន"។

សារ​របស់​អ្នកស្រី​ Dolores Aveiro នៅលើ Twitter

សារនេះ​ហើយ ដែល​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​បាល់ទាត់ នាំគ្នា​សើច​ និង​យក​ទៅ Troll កម្សាន្ត​លេង ដោយសារ​តែ Juventus ជាក្រុម​ដែល​ឈ្នះ​ជើងឯក​អ៊ីតាលី ស្ទើរ​តែ​គ្រប់​រដូវកាល​ទៅហើយ មិន​មែន​ខកខាន​ឈ្នះ​ជិត ២០ឆ្នាំ​នោះឡើយ។

សូមបញ្ជាក់ថា Ronaldo បាន​រួមចំណែក​យ៉ាង​ច្រើន​ ជួយ​ឲ្យ​ Juventus ក្លាយជា​ជើងឯក​អ៊ីតាលី​ជាថ្មី ក្រោយ​ស៊ុត​បញ្ចូលទី ២១គ្រាប់។ ២១គ្រាប់នេះ ធ្វើ​ឲ្យ Ronaldo ស្ថិត​នៅ​លំដាប់​ទី៣ ក្នុង​តារាង Top Scorer ពីក្រោម​កីឡាករ Fabio Quagliarella របស់ Sampdoria (២៥គ្រាប់) និង Duvan Zapata របស់ Atalanta (២២គ្រាប់)។ សល់​ ៣ប្រកួត​ចុងក្រោយ គេរំពឹងថា Ronaldo នឹង​អាច​ស៊ុត​បញ្ចូលទី​ថែមទៀត ដើម្បី​ប្រជែង​យក​តំណែងអ្នកស៊ុត​បញ្ចូលទី​ច្រើនជាងគេ ក្នុង​រដូវកាល​ដំបូង​របស់​ខ្លួន​នៅអ៊ីតាលី៕

ប្រភព៖ Dailymail អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;