សត្វកម្រ​ "សំពោច​ភ្នំ" នៅ​ខេត្ត​មណ្ឌលគិរី ទទួលបាន​ការចាប់​អារម្មណ៍​ពី​ភ្ញៀវ​អូស្ត្រាលី និង​អាហ្វ្រិក​ខាងត្បូង

  • 2019-05-07 03:31:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អង្គការ​ WCS បាន​ឱ្យដឹង​កាលពី​ថ្ងៃទី៦ ខែ​ឧសភា ឆ្នាំ​២០១៩​ថា ភ្ញៀវទេសចរ​មកពី​ប្រទេស​អូស្ត្រាលី និង​អាហ្វ្រិក​ខាងត្បូង មាន​ការ​ចាប់អារម្មណ៍ខ្លាំង​លើ​ "សត្វ​សំពោច​ភ្នំ ឬ​ឈ្មុសប្រែង" ដែលជា​​ប្រភេទ​សត្វដ៏កម្រ​មួយ ក្នុង​អំឡុងពេល​ពួកគាត់​បាន​ទៅ​ទស្សនា​ជំរំចាហ៊ូហ្គីបឹន (Jahoo Gibbon) ស្ថិតនៅក្នុង​ដែនជម្រក​សត្វព្រៃ​កែវសីមា ខេត្ត​មណ្ឌលគីរី កាលពី​ខែ​មេសា​កន្លងទៅ។

រូបដែលបង្ហោះនៅលើទំព័រហ្វេសប៊ុកអង្គការ WCS
ប្រភេទ​សត្វនេះ ត្រូវបាន​កត់ត្រា​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទសត្វ​ដែល​កំពុង​ទទួលរងការ​គំរាម​កំហែង។ មាន​មនុស្ស​តិចតួចណាស់​ដែលមាន​ឱកាស​បាន​ឃើញ​វា។

រូប​នេះ ថតដោយ​លោក ស៊ាន ម៉ារឌី ជាបុគ្គលិក​មជ្ឈមណ្ឌល​សំវាសនា។ រូបនេះ​បង្ហាញ​អំពី​សកម្មភាព​របស់វា​នៅពេល​ថ្ងៃ ដែល​តាម​ធម្មតា វាបង្ហាញខ្លួន​តែនៅ​ពេលយប់​ឬពេលថ្ងៃ​ហៀបលិច​ប៉ុណ្ណោះ។

បើតាម​អង្គការ WCS សត្វសំពោចភ្នំ ស៊ីគ្រាប់ផ្លែ​ឈើ​ជាអាហារ ជាពិសេស ផ្លែល្វា។ សត្វនេះ ទាំងញី​ទាំងឈ្មោល មាន​ក្រពេញ​ផលិត​ក្លិន​ម៉្យាង​ដែលធ្វើឲ្យខ្លួន​វាធំក្លិនដូច​ពោតលីង៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;